ស្ពានថ្មឆ្លងស្ទឹងសង្កែថ្មី សាងសង់បាន ៨០ភាគរយហើយ ដោយគ្រោងបញ្ចប់ការសាងសង់នៅក្នុងខែសីហា
| ព័ត៌មានជាតិ
SHARE

បាត់ដំបង៖ ស្ពានឆ្លងស្ទឹងសង្កែថ្មី ដែលបានសាងសង់ឡើងទន្ទឹមស្ពានថ្មចាស់កាលពីសម័យអាណានិគមបារាំង ស្ថិតនៅទល់មុខអគារសាលាខេត្តបាត់ដំបង បានកំពុងដំណើរការសាងសង់បាន ៨០ភាគរយហើយ។ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង ដែលបានចុះពិនិត្យការសាងសង់ស្ពានថ្មថ្មី នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ បានអះអាងថា សំណង់នេះ គ្រោងនឹងបញ្ចប់ក្នុងរយៈពេល ២ខែទៀត គឺនៅក្នុងអំឡុងខែសីហា ប្រសិនបើអាកាសធាតុមានអំណោយផលល្អ។

ក្រៅពីពិនិត្យការសាងសង់ស្ពាន លោក ងួន រតនៈ ក៏បានពិនិត្យអំពីលក្ខណៈបច្ចេកទេស និងពិនិត្យរៀបចំគ្រោងស្ថាបនាផ្លូវផ្នែកខាងលិចនៃស្ពាន ដើម្បីជួយសម្រួលដល់ការធ្វើដំណើរមួយផ្នែកជូនប្រជាពលរដ្ឋ នៅពេលបញ្ចប់ការសាងសង់ស្ពាននេះរួចរាល់ផងដែរ។

សូមបញ្ជាក់ថា សាងសង់ស្ពានថ្មថ្មីទន្ទឹមគ្នាជាមួយនឹងស្ពានថ្មចាស់ ដែលមានប្រវត្តិសាស្ត្របន្សល់ទុកពីសម័យអាណានិគមនិយមបារាំង មានចំណាស់អាយុកាលជាង ១០០ឆ្នាំមកនេះ គឺស្ថិតនៅផ្នែកខាងត្បូងស្ពានចាស់ និងនៅចន្លោះពីគ្នាប្រវែង៦ម៉ែត្រ នៃស្ពានថ្មចាស់ ដែលត្រូវបានប្រារព្ធនូវពិធីក្រុងពាលីបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ ដោយកងកម្លាំងវិស្វកម្ម។
ស្ពានថ្មថ្មីនេះ មានរចនាបថដូចគ្នាទៅនឹងស្ពានថ្មចាស់ ដែលមានបណ្តោយប្រវែង ១០០ម៉ែត្រ និងទទឹង ៨ម៉ែត្រ នឹងគ្រោងបញ្ចប់ការសាងសង់នៅខែសីហា ឆាប់នេះផងដែរ៕
ដោយ៖ គង់ ប៊ុនណា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation