ព័ត៌មានជាតិ

ព្រះកេសបដិមាចតុមុខ ត្រូវបានរៀបចំពពិធីក្រុងពាលីតភ្ជាប់ នៅបរិវេណប្រាសាទចតុមុខ

image

(ព្រះវិហារ) ៖ លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជា មួយរដ្ឋសភា-ព្រឹទ្ធសភា និង អធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី តភ្ជាប់ព្រះកេស រូបបដិមាចតុមុខ នៅប្រាសាទចតុ មុខ ដែលស្ថិតនៅ ភូមិតាសែង ឃុំរណសិរ្យ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨។

ការរៀបចំពិធីថ្ងៃនេះ ជាលើកទី២ហើយ ដែលពីលើកទី១ លោកជំទាវកិត្តិសង្គហបណ្ឌិតបានអញ្ជើញក្រុងពាលីជួសជុល ឡើងវិញនៅថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៨ ។ដោយឡែកនៅថ្ងៃនេះចាប់តាំងពីថ្ងៃចាប់ផ្តើមជួសជុលឡើងវិញមានរយៈពេល ជិត៣ខែហើយ ដែលសំណង់បានរួចរាល់ប្រមាណជា៨០%។ការជួសជុលឡើងវិញនេះ គឺជាការចូលរួម ចំណែកក្នុងការថែ រក្សា និងអភិរក្សនូវបេតិកភណ្ឌជាតិ ដែលជាស្នាដៃរបស់បុព្វបុរសយើងបានបន្សល់ទុករហូតដល់បច្ចុប្បន្ន។

បើតាមលោកជំទាវ កត្តិសង្គហបណ្ឌិត ម៉ែន សំអន បានមានប្រសាសន៍ថា ការចំណាយថវិកា រៀបចំ ជួសជុលឡើងវិញ នូវប្រាសាទចតុមុខគឺជាស្នាដៃប្រវត្តិសាស្ត្រ និង សមិទ្ធិផល របស់រាជរដ្ឋាភិបាលកម្ពុជាមួយ ក្នុងចំណោម សមិទ្ធិផលច្រើន សន្ធឹកសន្ធាប់នៅទូទាំងប្រទេសនេះ ។ លោកជំទាវក៏បានថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋ ជាពិសសេស ក្រុមអ្នកជំនាញ ក្រុមជាង ដែលបានខិតខំយកអស់កម្លាំងចិត្តក្នុងការចូលរួមក្នុងដំណើរកា រជួសជុលនេះប្រព្រឹត្តទៅបានយ៉ាងរលូន ដើម្បីជម្រុញវិស័យទេសចរណ៍ក្នុងខេត្តព្រះវិហារ ដើម្បីជាប្រយោជន៍ ដល់ពលរដ្ឋនៅតំបន់នោះ។

សូមជំរាបថា ប្រាសាទចតុម្មុខ ជាប្រាសាទមួយដែលស្ថិតនៅក្នុងប្រាសាទបាកាន (ហៅព្រះខ័នកំពុងស្វាយ) ក្នុងភូមិតាសែង ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។ ប្រាសាទនេះ មានរូបព្រះពុទ្ធទ្រង់ឈរ បែរទល់ខ្នងគ្នា ចំនួន៤ទិស និង កម្រឃើញ មានប្រាសាទ នៅតំបន់ផ្សេងទៀត ក្នុងប្រទេសកម្ពុជា មានទម្រង់ដូចប្រាសាទនេះណាស់ ។ សូមបញ្ជាក់ថា ប្រាសាទចតុម្មុខនេះ គឺមានអាយុកាលប្រហាក់ប្រហែល ទៅនឹងប្រាសាទអង្គរ តូច ហើយប្រាសាទនេះ ក៏មាន ការកត់ត្រានៅអង្គការយូណេស្កូ ផងទៀត កត់ត្រា អំពីស្នាដៃដ៏អស្ចារ្យរបស់ខ្មែរ អាយុ កាលរបស់ប្រាសាទ និង អ្នកដែលបានកសាង យ៉ាងលំអិត រាប់តាំងពី រចនាបទជាដើម៕



អត្ថបទ ៖ វងសុភ័ក្ត្រ