ព័ត៌មានអន្តរជាតិ

ក្រសួងការបរទេសចិននិយាយថា ប្រទេសចិនត្រៀមរួចហើយដើម្បីធ្វើសកម្មភាពតបតវិញ ប្រសិនបើអាមេរិកចេញផ្សាយបញ្ជីឈ្មោះផលិតផលចិនដែលត្រូវយកពន្ធ

image

អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយកាលពីថ្ងៃពុធថាប្រទេសចិនត្រៀមខ្លួនយ៉ាងល្អជាស្រេចហើយក្នុងការនឹងចាត់វិធានការដ៏ទូលំទូលាយនិងចាំបាច់ ដើម្បីរក្សាការពារផលប្រយោជន៍របស់ប្រទេសនិងប្រជាជនរបស់ខ្លួនឱ្យបានច្បាស់លាស់ នៅពេលណាសហរដ្ឋអាមេរិកចេញផ្សាយបញ្ជីពន្ធគយដែលគេបានស្នើឡើង។

លោក Lu Kang អ្នកនាំពាក្យបានធ្វើការកត់សម្គាល់នេះនៅក្នុងការឆ្លើយតបទៅនឹងសំណួរថា តើចិននឹងដាក់ពន្ធលើទំនិញរបស់អាមេរិកនៅម៉ោង 00:00 ឬ 0១:00 នៅថ្ងៃទី ៦ ខែកក្កដាឬយ៉ាងណា។

អ្នកនាំពាក្យរូបនេះបានឆ្លើយថា "ភាគីចិនត្រូវបានត្រៀមខ្លួនយ៉ាងល្អជាស្រេចហើយនៅពេលណាសហរដ្ឋអាមេរិកចេញផ្សាយបញ្ជីពន្ធគយដែលបានស្នើឡើងនោះ យើងនឹងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីការពារផលប្រយោជន៍ស្របច្បាប់របស់យើងឱ្យបានច្បាស់លាស់" ។