កាស៊ីណូ ណាហ្គាវើលដ៍ ជាកាស៊ីណូទី១ ដែលនឹងបើកអាជីវកម្មឡើងវិញ នៅថ្ងៃទី៨ ខែកក្កដាខាងមុខនេះ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ក្រុមហ៊ុនណាហ្គាខប (Naga Corp) បានប្រកាសថាឱ្យដឹងថា ក្រុមការងារក្រសួងសុខាភិបាលកម្ពុជា បានចុះទៅពិនិត្យរួចហើយកាស៊ីណូណាហ្គាវើលដ៍ (Naga World) កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០ ហើយកាស៊ីណូមួយនេះ ក៏យល់ព្រមគោរពតាមវិធានការបង្ការការរីករាលដាលនៃវីរុសកូវីដ១៩របស់អាជ្ញាធរកម្ពុជាផងដែរ។

ក្រៅពីនោះ ក្រុមហ៊ុនណាហ្គាខប ក៏បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងសុខាភិបាលកម្ពុជារួចហើយ កាលពីថ្ងៃទី៣០ ខែមិថុនាឆ្នាំ២០២០ ដោយក្រសួងយល់ព្រមឱ្យ Naga បើកអាជីវកម្មទទួលអ្នកលេងល្បែង VIP និង បើកអាជីវកម្មល្បែងតាមស្លត់ម៉ាស៊ីនឡើងវិញនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ខាងមុខ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានប្រកាសអនុញ្ញាតដល់កាស៊ីណូមានលទ្ធភាពបើកប្រតិបត្តិការអាជីវកម្មសារជាថ្មីឡើងវិញ ប៉ុន្តែកាស៊ីណូទាំងអស់នោះ ត្រូវស្នើសុំឱ្យមានការអនុញ្ញាតពីក្រសួងសុខាភិបាល ដែលមានភ្ជាប់លក្ខខណ្ឌមួយចំនួននៃវិធានការការពារជាមួយវីរុសកូវីដ-១៩៕
ដោយ៖ គង់ ប៊ុនណា



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation