Breaking News: កំណាត់ផ្លូវជាតិ៤ត្រូវបានផ្អាកមិនឱ្យធ្វើចរាចរឆ្លងកាត់នៅចំណុចស្ពានគគីរ ព្រំប្រទល់ខេត្តកំពង់ស្ពឺនិងខេត្តព្រះសីហនុ
(ខេត្តព្រះសីហនុ)៖ ប្រភពពីកងរាជអាវុធហត្ថស្រុកកំពង់សិលាបានឱ្យដឹងថា មកដល់ព្រឹកនេះ ស្ពានគរគីដែលស្ថិតនៅតាមបណ្តោយ កំណាត់ ផ្លូវជាតិលេខ ៤ ត្រង់ចំណុចព្រំប្រទល់ខេត្តព្រះសីហនុនិងខេត្តកំពង់ស្ពឺ ចន្លោះគីឡូម៉ែត១០៦ និង ១០៧ ក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ កំពុងត្រូវបានជន់លិចដោយជំនន់ទឹកភ្លៀងហូរកាត់ ហើយចរាចរឆ្លងកាត់នឹងត្រូវបិទជាបណ្តោះអាសន្នដើម្បីសុវត្ថិភាព។
ប្រភពដដែលបញ្ជាក់ថា ស្ពានអូរគគីរកំពុងត្រូវបានទឹកបានហូរកាត់ស្ពានប្រហែល ១០០ម៉ែត្រ ក្នុងកម្ពស់លើស្ពានប្រហែលមួយម៉ែត្រ ដែលខណៈនេះនៅកន្លែងកើតហេតុអាជ្ញាធរកំពុងរៀបចំសណ្តាប់ធ្នាប់ និងបានស្នើដល់ប្រជាពលរដ្ឋដែលមានបំណងធ្វើដំណើរ ឆ្លងកាត់កំណាត់ផ្លូវជាតិ៤ សូមពង្វាងផ្លូវជាបន្ទាន់៕