សន្តិសុខសង្គម

នគរបាលរាជធានីភ្នំពេញ ចុះបង្ក្រាបទីតាំងឃ្លាំងទទួលបញ្ចាំម៉ូតូ ដែលគ្មានឯកសារត្រឹមត្រូវ ក្រោយការចាប់ខ្លួនក្រុមចោរលួចម៉ូតូ

image


ភ្នំពេញ៖ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយនគរបាលអធិការដ្ឋានខណ្ឌទួលគោក បានចុះធ្វើការបង្ក្រាបឃ្លាំងទទួលបញ្ចាំម៉ូតូ គ្មានឯកសារអនុញ្ញាតអាជីវកម្មត្រឹមត្រូវ និងបានបើកទទួលបញ្ចាំម៉ូតូ ដោយមិនបាច់មានឯកត្រឹមត្រូវ នៅទីតាំងផ្ទះលេខ៤C ផ្លូវ១៨៦ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។

ក្នុងការចុះបង្រ្កាបនេះ សមត្ថកិច្ច បានរឹបអូសម៉ូតូជាច្រើនគ្រឿង ក្នុងនោះ មួយចំនួនជាម៉ូតូបញ្ចាំ និងមួយចំនួនទៀត អាចជាម៉ូតូជាប់ការសង្ស័យក្នុងបទល្មើស។

យោងតាមសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានបញ្ជាក់ថា ប្រតិបត្តិការនេះ ធ្វើឡើងក្រោយការបង្ក្រាបបានជនល្មើសកាច់កម៉ូតូ ហើយជនល្មើស បាននិយាយប្រាប់សមត្ថកិច្ចថា ខ្លួនបានយកម៉ូតូ ដែលលួចបាន មកបញ្ចាំនៅទីតាំងខាងលើនេះ៕