ព័ត៌មានជាតិ

ទឹកជំនន់នៅកំណាត់ផ្លូវជាតិ៤ត្រង់ចំណុចស្ពានគរគីបានស្រកអស់ទាំងស្រុងហើយ ប៉ុន្តែផ្លូវជាតិ៤នៅតែបិទចរាចរដដែល

image

(ខេត្តព្រះសីហនុ)៖ ប្រភពពីលោកវរ:សេនីយ៍ត្រី សំ សាមៀន មេបញ្ជាការកងរាជអាវុធហត្ថ ស្រុកកំពង់សិលាបានឱ្យដឹងថា មកដល់ម៉ោង ១០និង១៥នាទីព្រឹកនេះ ស្ពានគរគីដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៤ ត្រង់ចំណុចព្រំប្រទល់ខេត្តព្រះសីហនុនិងខេត្តកំពង់ស្ពឺ ចន្លោះគីឡូម៉ែត១០៦ និង ១០៧ ក្នុងភូមិស្ទឹងច្រាល ឃុំអូបាក់រទេះ ដែលត្រូវបានជន់លិចដោយជំនន់ទឹកភ្លៀងហូរកាត់កាលពីព្រឹកមិញនោះ បានស្រកចុះអស់១០០ភាគរ យ ហើយអាចឱ្យយានយន្តបើកបរឆ្លងកាត់បានវិញហើយ ប៉ុន្តែការធ្វើដំណើរពីភ្នំពេញ-ព្រះសីហនុ ព្រះសីហនុ-ភ្នំពេញ តាមផ្លូវជាតិលេខ៤ នៅតែបន្តបិទដោយសារ ស្ពានសំរោងត្រូវបានជន់លិច។

សូមបញ្ជាក់ថា មកដល់ថ្ងៃត្រង់នេះ នៅចំណុចស្ពានសំរោង ទឹកស្ទឹងសំរោងកំពុងកើនឡើងខ្លាំង ដោយបានជន់ហូរកាត់ពីលើផ្លូវជាតិលេខ ៤ ជាថ្មីម្តងទៀត ហើយចរាចរឆ្លងកាត់ត្រូវបានបិទទាំងស្រុង ខណៈដែលមានការរំពឹងថា កម្ពស់ទឹកស្ទឹងសំរោងនឹងបន្តកើនឡើងខ្ពស់ថែមទៀត ដោយសារភ្លៀងនៅតែបន្តធ្លាក់និងទឹកដែលហូរបុកខ្លាំងពីភ្នំក្រវាញនិងភ្នំឱរ៉ាល់៕