វីដេអូព័ត៌មានជាតិ

តើបងប្អូនទាំងអស់គ្នាត្រៀមចូលរួមហើយឬនៅ? សម្រាប់ពិព័រណ៍យន្តហោះ និង បច្ចេកវិទ្យា នៅថ្ងៃនេះ?

image

ការតាំងពិព័រណ៍យន្តហោះ និង បច្ចេកវិទ្យា គឺជាកម្មវិធីសង្គមមួយ ដែលត្រូវបានរៀបចំឡើងដោយ ក្រុមយុវជនមកពី សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង។ ពួកគាត់ស្រឡាញ់ និង ចូលចិត្តយ៉ាងខ្លាំងនូវជំនាញ និងមុខវិជ្ជាអំពី យន្តហោះ អាកាសចរ បច្ចេកវិទ្យា ការសរសេរកូដ វិស្វកម្ម និងវិទ្យាសាស្រ្តជាដើម។

នេះជាការរៀបចំលើកទី១ ដំបូងបំផុតនៅក្នុងប្រទេសកម្ពុជាដោយ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង ឱ្យមានពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យានេះឡើង ដែលមានរយៈពេលបីថ្ងៃ ១៤-១៥-១៦ ខែធ្នូ ឆ្នាំ២០១៨ នៅមូលដ្ឋានទ័ពអាកាសពោធិចិនតុង។


ចាប់ផ្តើមពីម៉ោង៩:០០នាទីព្រឹក ដល់ ម៉ោង៥:០០នាទីល្ងាច

សូមចូលរួមគាំទ្រអោយបានច្រើនកុះករទាំងអស់គ្នា