វីដេអូព័ត៌មានជាតិ

ក្រសួងជំនាញនឹងមិនផ្ដល់អាជ្ញាបណ្ណដល់ភោជនីយដ្ឋានណាដែលគ្មានវិញ្ញាបនបត្របញ្ជាក់អនាម័យឡើយ

image

ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានព្រមានថា ក្រសួងនឹងមិនផ្ដល់អាជ្ញាបណ្ណទេសចរណ៍ ដល់គ្រប់អាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ណា ដែលមិនមានវិញ្ញាបនបត្របញ្ជាក់អនាម័យពីក្រសួងសុខាភិបាល។

ស្របគ្នានេះដែរ ក្រសួងសុខាភិបាល ក៏បានព្រមានដែរថា ក្នុងករណីទទួលបាន វិញ្ញាបនបត្របញ្ជាក់គោលការណ៍ អនាម័យល្អហើយ បើគ្រប់ភោជនីយដ្ឋាននិងអាហារដ្ឋានទាំងនោះ បែរជាមិនបន្ដអនុវត្តគោលការអនាម័យនោះទេ ក្រសួង នឹងដកហូតយកមកវិញ នូវវិញ្ញាបនបត្របញ្ជាក់គោលការណ៍អនុវត្តអនាម័យនោះមកវិញ។