ព័ត៌មានជាតិ

ឯកឧត្តមត្រាំ អ៊ីវតឹកអំពាវនាវដល់សិស្សា នុសិស្សនិងយុវជនត្រូវខិតខំរៀនសូត្រនិង ត្រូវចៀសឲឆ្ងាយពីគ្រឿងញៀន

image

កំពង់ឆ្នាំង៖ ឯកឧត្តមត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋានស្រុកទឹកផុសនិងស្រុកកំពង់ លែង បានមានប្រសាសន៍អំពាវនាវដល់សិស្សានុសិស្សនិងយុវជនទាំងឡាយ ត្រូវខិតខំរៀនសូត្រឲបានខ្ជាប់ខ្ជូននិងត្រូវចៀសឲឆ្ងាយពីគ្រឿងញៀន ។

ឯកឧត្តមត្រាំ អ៊ីវតឹក បានមានប្រសាន៍ អំ ពាវនាវបែបនេះ ក្នុងឱកាសដែលឯកឧត្តម អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲប្រើប្រាស់ជាផ្លូវការនូវអគារសិក្សាមួយខ្នង ៣បន្ទប់ នៅសាលាបឋមសិក្សាសាន់ប៉ារាយ ក្នុងភូមិស្រែព្រិច ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

ឯកឧត្តមបន្តថា ក្មួយៗសិស្សានុសិស្សនិង យុវជនទាំងអស់ត្រូវចៀសឲឆ្ងាយពីគ្រឿង ញៀន និង ត្រូវចេះណែនាំមិត្តភក្តិឲបានយល់កាន់តែច្បាស់បន្ថែមទៀត អំពីគ្រោះ ថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន ព្រម ទាំងចៀសវាងឲបានក្នុងការប្រព្រឹតនូវអំពើអបាយមុខផ្សេងៗ ។

ឯកឧត្តមត្រាំ អ៊ីវតឹក បានអំពាវនាវដល់លោកគ្រូ អ្នកគ្រូ ត្រូវរួមគ្នាបន្តដើរតួនាទី ជាបុគ្គលគំរូ ជាឱពុកម្តាយ ជាមគ្គុទេស ជាអ្នកស្រាវជ្រាវ ជាទីប្រឹក្សា និង ជាអ្នកនាំ មកនូវគំនិតឆ្នៃប្រឌិតផងដែរ ។

សូមបញ្ជាក់ថា នៅក្នុងឆ្នាំសិក្សា២០១៩, ២០២០នេះ ស្រុកទឹកផុសមានសាលា រៀនចំនួន៨៨កន្លែង ក្នុងនោះមត្តេយ្យសិក្សា៣៧កន្លែង មានសិស្សសរុបចំនួន ១ ៦៣៦នាក់ បឋមសិក្សា៤១កន្លែង មានសិស្សសរុបចំនួន៨ ៧៧១នាក់ អនុ
វិទ្យាល័យ៨កន្លែង មានសិស្សសរុបចំនួន ២ ២៨៩នាក់ និង វិទ្យាល័យ២កន្លែង មានសិស្សសរុបចំនួន២ ៣៧៤នាក់ ៕ដោយ៖ ហ៊ឹង ចូច