សភា អនុញ្ញាតឲ្យអគ្គលេខាធិការដ្ឋានសភា ប្រកាសរើសបេក្ខជនសមាជិកព្រឹទ្ធសភា2រូប
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នៅវិមានរដ្ឋសភានាព្រឹកថ្ងៃទី ១៥ខែមីនានេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៏រដ្ឋសភា ដោយមានការចូលរួមពីសំណាក់អនុ ប្រធានទាំង២និងប្រធានគណកម្មការជំនាញទាំង១០នៃរដ្ឋសភា។

របៀបវារៈនៃកិច្ចប្រជុំគណៈកម្មាធិ ការអចិន្ត្រៃយ៏រដ្ឋសភា មានចំនួន ៣រួមមាន៖
១-ពិនិត្យសំណើរសុំជ្រើសតាំងសមាជិក ព្រឹទ្ធសភាចំនួន២រូបសម្រាប់នីតិកាលទី៤ព្រឹទ្ធសភា។
២-ការពិនិត្យសុំបញ្ចូលក្នុងរបៀបវារៈនៃសម័យប្រជុំរដ្ឋសភាលើទី១០នីតិកាលទី៥នូវសេចក្តីព្រាងច្បាប់ស្តីពីអាជ្ញាប័ណ្ណបញ្ជាសម្រាប់សុខភាពសាធារណៈ។
៣-ការពិនិត្យរបាយការណ៏ស្តីពីសកម្ម ភាពរបស់រដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភា លើកទី៩-១០នីតិកាលទី៥។

ឯកឧត្តម ឈាង វុន មានប្រសាសន៏ឲ្យដឹងថា ថ្មីៗនេះអង្គបោះ ឆ្នោតរួចហើយក្នុងការជ្រើសតាំងសមាជិកព្រឹទ្ធសភា ហើយគណៈកម្មាធិការអចិន្ត្រៃយ៏រដ្ឋ សភានិងប្រកាសជ្រើសរើសមាជិកព្រឹទ្ធសភា២រូប ដើម្បីឲ្យរដ្ឋ សភាផ្តល់សេចក្តីទុក្ខចិត្តនៅ ពេលខាងមុខនេះ។ គណបក្សនយោយបាយក៏អាចដាក់បេក្ខ ភាព២រូបសម្រាប់តំណែងសមាជិកព្រឹទ្ធសភាបានដែរ។ឯសមាជិកព្រឹទ្ធសភា២រូបទៀត ព្រះមហាក្សត្របានតែង តាំងរួចហើយ។
សូមជំរាបថា សម្រាប់នីតិកាលទី៤ នៃព្រឹទ្ធសភាមានអាសនៈចំនួន៦២អាសនៈ និង៨ភូមិ ភាគ។ ការបោះ ឆ្នោតអសកលកាលពីថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ ២០១៨នេះ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតគជប បានរៀបចំការបោះឆ្នោតជ្រើសតាំងសមា ជិកព្រឹទ្ធទាំង៨ភូមិភាគ ចំនួន៥៨ រូប ឬ៥៨អាសនៈ។ ដោយឡែកសមាជិកព្រឹទ្ធសភា ៤រូបទៀតក្នុងនោះ មានសមាជិកព្រឹទ្ធ សភា២រូបតែងតាំងដោយព្រះមហា ក្សត្រនិង២រូបទៀតជ្រើសតាំងដោយរដ្ឋសភា៕


ដោយ៖ វង់ សុភ័ក្ត្រ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation