ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសអាមេរិកសាទរនាយករដ្ឋមន្ត្រីជប៉ុនថាជា «កម្លាំងសម្រាប់អំពេីល្អ» អំឡុងពេលបំពេញទស្សនកិច្ចដេីម្បីបង្កេីនសាមគ្គីភាពប្រឆាំងនឹងចិន

image

ជប៉ុន៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក ម៉ៃ ផមភីអូ (Mike Pompeo) នៅថ្ងៃអង្គារនេះបានសាទរនាយករដ្ឋមន្រ្តីថ្មីរបស់ជប៉ុន លោក យូស៊ីហ៊ីដេ សូហ្គា (Yoshihide Suga) ថាជា «កម្លាំងសម្រាប់អំពេីល្អ» ហើយបាននិយាយថា គាត់ជឿជាក់ថា លោក ស៊ូហ្គា នឹងធ្វេីកិច្ចការដើម្បីពង្រឹងទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងតូក្យូ។

ថ្លែងនៅពេលចាប់ផ្តើមកិច្ចប្រជុំរបស់គាត់ជាមួយរដ្ឋមន្រ្តីការបរទេសជប៉ុននៅក្នុងទីក្រុងតូក្យូ លោក ផមភីអូ បាននិយាយថា គាត់បានយល់ស្របជាមួយ លោក ស៊ូហ្គា ថា «តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហគឺជាមូលដ្ឋានគ្រឹះនៃសន្តិភាព និងស្ថិរភាពក្នុងតំបន់»។

មេដឹកនាំជប៉ុន លោក ស៊ូហ្គា បច្ចុប្បន្នប្រឈមមុខនឹងការងារដែលទាមទារភាពប៉ិនប្រសប់ក្នុងការរក្សាចំណងទាក់ទងជាមួយប្រទេសចិន ដែលជាអ្នកជិតខាង និងអាមេរិកដែលទាមទារឱ្យមានជំហរតឹងរឹងជាងមុន។

ដំណើរបំពេញទស្សនកិច្ចរបស់ លោក ផមភីអូ ទៅកាន់ប្រទេសជប៉ុនបានធ្វេីឡើងចំពេលដែលចំណងទាក់ទងរវាងអាមេរិក និងចិនដែលជាគូប្រជែងយុទ្ធសាស្ត្រកំពុងស្ថិតក្នុងស្ថានភាពអាក្រក់បំផុតមិនធ្លាប់មានក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមក និងស្របពេលដែលទីក្រុងវ៉ាស៊ីនតោនកំពុងសម្លឹងរកសាមគ្គីភាពពីសម្ព័ន្ធមិត្តនៅតំបន់អាស៊ីដេីម្បីប្រឆាំងនឹងទីក្រុងប៉េកាំង។

ដំណើរបំពេញទស្សនកិច្ចរបស់ លោក ផមភីអូ ត្រូវបានបន្ថយឲ្យមកនៅត្រឹមតែមួយថ្ងៃនៅក្នុងប្រទេសជប៉ុនបន្ទាប់ពីផែនការដំណើរបំពេញទស្សនកិច្ចរបស់គាត់ទៅកាន់ប្រទេសកូរ៉េខាងត្បូង និងម៉ុងហ្គោលីត្រូវបានកាត់ចោលនៅពេលដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានធ្វើតេស្តិ៍វិជ្ជមានជំងឺកូវីដ១៩៕


ព័ត៌មានទាក់ទង...