ព័ត៌មានអន្តរជាតិ

មនុស្សយ៉ាងហោច១១នាក់ស្លាប់នៅក្នុងការបំផ្ទុះនៅភាគពាយព្យប្រទេសស៊ីរី

image

ស៊ីរី៖ កាលពីថ្ងៃអង្គារ មនុស្សយ៉ាងហោច១១នាក់បានបាត់បង់ជីវិតនិងជាច្រើននាក់ទៀតបានរងរបួសនៅក្នុងការបំផ្ទុះនៅទីក្រុងអាល់បាប (al-Bab) ភាគពាយព្យប្រទេសស៊ីរីដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមឧទ្ទាមដែលគាំទ្រដោយប្រទេសតួកគី។

សាក្សីម្នាក់បាននិយាយថា ហេតុការណ៍នោះបានកើតឡើងនៅពេលដែលរថយន្តដឹកទំនិញមួយគ្រឿងដែលមានបំពាក់គ្រាប់បែកបានផ្ទុះឡើងនៅក្នុងតំបន់ដែលមានមនុស្សយ៉ាងច្រើន។

រូបភាពនិងវីដេអូដែលក្រុមសកម្មជនបានបង្ហោះនៅលើបណ្តាញសង្គមបានបង្ហាញឲ្យឃើញអ្នករងរបួសត្រូវបានបញ្ជូនចេញពីកន្លែងកើតហេតុនិងអគារជាច្រើនបានរងការខូចខាត។

គ្រូពេទ្យម្នាក់បាននិយាយថា មនុស្សយ៉ាងហោច១១នាក់បានបាត់បង់ជីវិតនិង៤០នាក់ទៀតបានរងរបួស។

ស្របពេលជាមួយគ្នានោះ អគារដែលត្រូវបានបំផ្លាញនៅក្នុងការបំផ្ទុះបានបាក់រលំទៅលើអ្នកដែលឈរមើលហេតុការណ៍ដោយធ្វើឲ្យពួកគេជាប់នៅក្រោមគំនរបាក់បែក៕

ប្រែសម្រួលដោយ៖ នីតា


ព័ត៌មានទាក់ទង...