ព័ត៌មានអន្តរជាតិ

ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនបានឆ្លងជំងឺកូវីដ១៩

image


ស្វ៊ីស៖ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនបាននិយាយកាលពីថ្ងៃពុធថា លោកបានធ្វើតេស្តិ៍រកឃើញឆ្លងជំងឺកូវីដ១៩ក្រោយពីបានដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំដ៏សំខាន់មួយនៅថ្ងៃដំបូងដែលជាការជួបប្រជុំផ្ទាល់។

លោក ហ្វីលីបប៉ូ ហ្គ្រេនឌី (Filippo Grandi) ដែលបានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនៅក្នុងទីក្រុងហ្សឺណែវកាលពីថ្ងៃចន្ទបានប្រាប់អ្នកចូលរួមតាមរយៈវីដេអូថាលោកនឹងបន្តកិច្ចប្រជុំនោះពីផ្ទះដោយសារលោកត្រូវធ្វើចត្តាឡីស័កខ្លួនឯង។

លោកបានបង្ហោះនៅលើគណនីយធ្វីតធ័រថា «លោកមិនមានរោគសញ្ញាធ្ងន់ធ្ងរទេ ហើយសង្ឃឹមថានឹងជាសះស្បើយឆាប់ៗនេះ។»

អ្នកនាំពាក្យបានប្រាប់ទីភ្នាក់ងារព័ត៌មានមួយថា លោក ហ្គ្រេនឌី បានទទួលលទ្ធផលតេស្តិ៍វិជ្ជមានជំងឺកូវីដ១៩កាលពីល្ងាចថ្ងៃអង្គារ ហើយភ្លាមៗនោះលោកបានជូនដំណឹងដល់មនុស្សចំនួន៧នាក់ដែលបានស្ថិតនៅជិតលោកក្នុងអំឡុងកិច្ចប្រជុំកាលពីថ្ងៃចន្ទ។

មកទល់ពេលនេះអ្នកទាំងនោះកំពុងស្ថិតក្នុងការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ប៉ុន្តែមិនមាននរណាម្នាក់ចេញរោគសញ្ញាឡើយ៕

ប្រែសម្រួល៖ នីតា


ព័ត៌មានទាក់ទង...