ព័ត៌មានអន្តរជាតិ

ពលរដ្ឋអេហ្ស៊ីបកាន់តែច្រើនស្ម័គ្រចិត្តចូលរួមសាកល្បងវ៉ាក់សាំងការពារជំងឺកូវីដ១៩ក្នុងដំណាក់កាលទី៣

image

អេហ្ស៊ីប៖ ពលរដ្ឋអេហ្ស៊ីបកាន់តែច្រើនថែមទៀតបានស្ម័គ្រចិត្តចូលរួមក្នុងការសាកល្បងក្នុងដំណាក់កាលទី៣នៃវ៉ាក់សាំងការពារជំងឺកូវីដ១៩ចំនួន២ប្រភេទរបស់ចិនដែលនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងជាអន្តរជាតិក្នុងការកំណត់នូវប្រសិទ្ធភាពនៃវ៉ាក់សាំងនោះដោយសង្ឃឹមថាលទ្ធផលរបស់វានឹងឆ្លើយតបទៅនឹងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺនេះ។

ការចុះឈ្មោះអ្នកស្ម័គ្រចិត្តបានចាប់ផ្តើមកាលពីខែមុន ហើយអេហ្ស៊ីបគឺជាប្រទេសដំបូងគេដែលបានចូលរួមក្នុងការសាកល្បងទៅលើមនុស្សដំណាក់កាលទី៣នេះ។

វេជ្ជបណ្ឌិតម្នាក់បាននិយាយថា វាគឺជាបទពិសោធន៍ថ្មីមួយរបស់ពួកគេក្នុងនាមជាក្រុមវេជ្ជសាស្ត្រ ហើយក៏ដូចជាពលរដ្ឋអេហ្ស៊ីបដទៃទៀតផងដែរនៅក្នុងការសាកល្បងនេះ។

ប្រទេសអេហ្ស៊ីបត្រូវការអ្នកស្ម័គ្រចិត្ត៦ពាន់នាក់ដើម្បីសាកល្បងវ៉ាក់សាំងនោះ។ ប៉ុន្តែដំបូងឡើយមានអ្នកស្ម័គ្រចិត្តតិចតួចបំផុតដែលបានចូលរួមដោយសារមានការព្រួយបារម្ភចំពោះបញ្ហាសុវត្ថិភាព។

ដើម្បីបង្កើនការយល់ដឹងនិងទំនុកចិត្តរបស់ពលរដ្ឋ រដ្ឋមន្ត្រីសុខាភិបាលអេហ្ស៊ីបបានសាកល្បងវ៉ាក់សាំងនោះកាលពីចុងខែកញ្ញា៕

ប្រែសម្រួល៖ នីតា


ព័ត៌មានទាក់ទង...