ព័ត៌មានជាតិ

កិច្ចប្រជុំរវាងរាជរដ្ឋាភិបាលកម្ពុជា និងសហភាពអឺរ៉ុប លើកទី១១ នឹងធ្វើនៅ ឆ្នាំ២០២០ ដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះ

image

ភ្នំពេញ ៖ សហភាពអឺរ៉ុប និងកម្ពុជាបានចេញសេចក្តីប្រកាសរួម ក្រោយបញ្ជាប់កិច្ចប្រជុំលើកទី១០ រវាងរាជរដ្ឋាភិបាលកម្ពុជា និងសហភាពអឺរ៉ុប កាលពីថ្ងៃម្សិលមិញ។

សូមជម្រាបដែរថា ប្រតិភូកម្ពុជាចំនួន៤០រូប មកពីអន្តរក្រសួង បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំលើកទី១០ រវាងរាជរដ្ឋាភិបាលកម្ពុជា និងសហភាពអឺរ៉ុប បានចាប់ផ្តើមនៅទីក្រុង Brussels ចាប់ផ្ដើមពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨នេះ។

នៅក្នុងការថ្លែងបើកជំនួបនាទីក្រុង Brussels ប្រទេសប៊ែលហ្សិក សហប្រធានកិច្ចប្រជុំលើកទី១០ រវាងរាជរដ្ឋាភិបាលកម្ពុជា និងសហភាពអឺរ៉ុប បានលើកឡើង៣ចំណុចសំខាន់ៗ៖

ទី១- សហភាពអឺរ៉ុប សរសើរដល់កិច្ចខិតខំប្រឹងប្រែងដ៏ល្អរបស់កម្ពុជា ដោយឈរលើប្រព័ន្ធផ្ទាល់ខ្លួន ដើម្បីបន្តភាពជាម្ចាស់សម្រាប់នាំមកនូវការរីកចម្រើនដល់ប្រទេសកម្ពុជា។

ទី២- សហភាពអឺរ៉ុប ប្តេជ្ញាខ្ពស់ក្នុងការបន្តកិច្ចសហប្រតិបត្តិការល្អបន្តទៀតជាមួយប្រទេសកម្ពុជា។

ទី៣- សហភាពអឺរ៉ុបបញ្ជាក់ថា ចង់វិនិយោគផ្នែកហិរញ្ញវត្ថុជាមួយវិស័យរដ្ឋ និងវិស័យឯកជន ដើម្បីចូលរួមបង្កើតការងារក្នុងប្រទេសកម្ពុជា។

កិច្ចប្រជុំនេះបានចាប់ផ្តើមក្នុងបរិយាកាសល្អ និងដោយឈរលើស្មារតីប្តេជ្ញាខ្ពស់ដើម្បីបន្តកិច្ចសហប្រតិបត្តិការយូរអង្វែងរវាងសហភាពអឺរ៉ុប និងប្រទេសកម្ពុជា ដោយសារប្រទេសកម្ពុជាមានតួនាទីយ៉ាងសំខាន់ក្នុងអាស៊ាន។

សូមរំលឹកថា កិច្ចប្រជុំរវាងរាជរដ្ឋាភិបាលកម្ពុជា និងសហភាពអឺរ៉ុប គឺត្រូវធ្វើប្ដូរវេន២ឆ្នាំម្តង ដែលកិច្ចប្រជុំកាលលើកទី១១ នឹងបន្តធ្វើនៅ ឆ្នាំ២០២០ ដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕


ព័ត៌មានទាក់ទង...