ទឹកជំនន់បន្តជន់លិចផ្ទះពលរដ្ឋក្នុងឃុំជីផាត ស្រុកថ្មបាំង​ ដល់ដំបូលផ្ទះហើយ
| ព័ត៌មានជាតិ
SHARE


កោះកុង ៖ ព្រែកអណ្តូងទឹក ក៏ជាបណ្តាព្រែកមួយចំនួនទៀតដែរក្នុងខេត្តកោះកុង ត្រូវបានទឹកដែលហូរធ្លាក់ពីតំបន់ខាងលើ ចាក់ចូលបណ្តាលឲ្យមានការហក់ឡើងខ្លាំង នាថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០១៨ នេះ ។


មកដល់វេលាល្ងាចនេះ ទឹកព្រែកបានជន់ឡើងលិចចូលតំបន់ទំនាបមួយចំនួននៅក្នុងឃុំជីផាត ស្រុកថ្មបាំង ។


ពលរដ្ឋក្នុងមូលដ្ឋាននោះបានឲ្យដឹងថា ពេលនេះទឹកកំពុងតែឡើងខ្លាំងណាស់។ផ្ទះរបស់គាត់និងពលរដ្ឋដទៃទៀតក្នុងភូមិកោះស្រែ​ ក្នុងឃុំជីផាតត្រូវបានជំនន់ទឹកភ្លៀងជន់លិចគ្មានសល់ទេ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation