សន្តិសុខសង្គម

ឃាត់ខ្លួនសង្ឃក្លែងក្លាយ២អង្គបន្ទាប់ដើររៃអង្គាសលុយនៅខេត្តកោះកុង

image



កោះកុង៖ មន្ត្រីសង្ឃសាលាអនុគណស្រុកស្រែអំបិល ខេត្តកោះកុង បានសហការជាមួយអធិការដ្ឋាននគរបាលស្រុកស្រែអំបិល ខេត្តកោះកុង ចុះចាប់សង្ឃក្លែងក្លាយចំនួន ២អង្គ មិនមានលិខិតអនុញ្ញាត ឬឆាយាសង្ឃដីការបញ្ជាក់ថាភេទជាអ្នកបួសត្រឹមត្រូវ ដែលបានជិះឡានដើររៃអង្គាសបច្ច័យតាមផ្សារ ទីប្រជុំជន ឬទីកន្លែងផ្សេងៗក្នុងស្រុកស្រែអំបិលនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០។

បច្ចុប្បន្ន ត្រូវបានចាប់ផ្សឹករួចបញ្ជូនទៅសមត្ថកិច្ចធ្វើតាមនីតិវិធី។ ទន្ទឹឹមនឹងនោះ សាលាអនុគណស្រុកស្រែអំបិលអំពាវនាវដល់សាលាអនុគណគ្រប់ស្រុក ព្រមទាំងសាលាគណគ្រប់ខេត្ត និងប្រជាពុទ្ធបរិស័ទទាំងអស់ សហការទប់ស្កាត់សង្ឃក្លែងក្លាយដើររៃអង្គាស ឬបិណ្ឌបាត្រ និងកុំឱ្យខូចដល់អ្នកបួសត្រឹមត្រូវ ឬខូចព្រះពុទ្ធសាសនា៕