ចាប់ចោរ៥នាក់ធ្វើសកម្មភាពលួចគាស់ចម្រឹងដែកបង្អួចឃ្លាំងទុកចោលមួយកន្លែង នៅខណ្ឌដង្កោ
| សន្តិសុខសង្គម
SHARE


ភ្នំពេញ៖ ជនសង្ស័យជាចោរចំនួន ៥នាក់ ត្រូវបាននគរបាលប៉ុស្តិ៍សង្កាត់ដង្កោ ធ្វើការចាប់ឃាត់ខ្លួនពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (លួចគាស់ចម្រឹងដែកបង្អួច ) លួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ កាលពីវេលាម៉ោង១:៣០នាទីទាបភ្លឺ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ នៅចំណុចឃ្លាំងទុកចោលមួយកន្លែង នៅផ្លូវលេខ២១៧ ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

នគរបាលសង្កាត់ដង្កោបានឱ្យដឹងថា ជនសង្ស័យទាំង ៥នាក់ ដែលឃាត់ខ្លួន ត្រូវបានសមត្ថកិច្ចនាំយកទៅកាន់ប៉ុស្តិ៍រដ្ឋបាលសង្កាត់ដង្កោ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីចាត់ការតាមនីតិវិធី៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation