ព័ត៌មានអន្តរជាតិ

ស្លា ប់ ៥នាក់ និងជម្លៀសខ្លួន ១១០០០នាក់ ដោយសារទឹកជំនន់នៅប្រទេសវៀតណាម

image

វៀតណាម៖ យ៉ាងហោចណាស់មនុស្សចំនួន ៥នាក់ បានស្លាប់ និង ១១០០០នាក់ បានជម្លៀសខ្លួនទៅកាន់ទីមានសុវត្ថិភាព បន្ទាប់ពីភ្លៀងធ្លាក់រយៈពេល៣ថ្ងៃជាប់គ្នា បានបង្កជាជំនន់ទឹកភ្លៀង នៅតំបន់ភាគកណ្ដាលប្រទេសវៀតណាម។

មនុស្ស ០៧នាក់ កំពុងបាត់ខ្លួន គិតត្រឹមយប់ថ្ងៃព្រហស្បតិ៍ ទី០៨ ខែតុលា ឆ្នាំ២០២០។ ផ្ទះប្រហែល ២០០ខ្នង នៅខេត្ត Thua Thien-Hue បានលិចលង់ផងដែរ។ ចំណែក ក្រុង Hoi An ដែលជាទីតាំងបេតិកភណ្ឌពិភពលោកមួយ ដែលបានទាក់ទាញភ្ញៀវទេសចរ បានលិចលង់ទាំងស្រុង។

សូមជម្រាបថា ក្រសួងធនធានទឹកនៃប្រទេសវៀតណាម ព្យាករថា ភាគកណ្ដាល និងភាគខាងត្បូង ប្រទេសវៀតណាម នឹងរងនូវប្រព័ន្ធសម្ពាធទាបមួយ ចាប់ពីថ្ងៃទី៦ ដល ១១ ខែតុលា ដែលអាចមានភ្លៀងធ្លាក់កម្រិតច្រើន៕

ប្រភព៖ Vietnam Express

ប្រែសម្រួល៖ លាភ

ព័ត៌មានទាក់ទង...