កំពង់ស្ពឺក៏កំពុងប្រឈមនឹងការជន់លិច បន្ទាប់ពីខេត្តព្រះសីហនុ កោះកុង​ កំពត
| ព័ត៌មានជាតិ
SHARE

(កំពង់ស្ពឺ)៖ នារសៀកថ្ងៃទី ១៧ ខែកក្កដានេះ ក្រសួងធនធានទឹកនិងឧត្តុនិយមបានបង្ហាញពីទិដ្ឋភាពទឹកហូរចាក់តាមសំណង់បង្ហៀរនៃប្រព័ន្ធធារាសាស្ត្រពាមពូល ស្ថិតក្នុងឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ទៅកាន់ស្ទឹងព្រែកត្នោតដែលនៅផ្នែកខាងក្រោម ។


ជាមួយនឹងការហូរចាក់យ៉ាងគំហុកនេះ
ទៅកាន់ផ្នែកខាងក្រោមនេះ ត្រូវបាន ក្រសួងធនធានទឹកនិងឧត្តុនិយម​ឲ្យដឹង​បានធ្វើឱ្យមានការលិចលង់តំបន់ទំនាបមួយចំនួន ប៉ុន្តែតែមិនបង្កឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ​ គ្រាន់តែស្នើឲ្យមានការប្រុងប្រយត្ន័។


គួររំលឹកថា កាលពីរដូវវស្សាឆ្នាំ២០១៧ ដោយសារតែកម្រិតទឹកជំនន់បានហក់ឡើងខ្ពស់នោះ បានធ្វើឲ្យបាក់ទំនប់បង្ហៀរស្ទឹងព្រែកត្នោតដែលមានព្រំប្រទល់ជាប់ខណ្ឌដង្កោរ ដែលបណ្តាលឲ្យជន់លិចសង្កាត់ជាច្រើនក្នុងខណ្ឌមួយនេះ​ ដែលធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋរាប់ពាន់គ្រួសារនិងជន់លិចកំណាត់ផ្លូវជាតិមួយចំនួនថែមទៀតផង៕ 


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation