ព័ត៌មានជាតិ

ផ្ទះ៤៧៧ខ្នង សាលារៀន១កន្លែង និងវត្ត១កន្លែង រងការជន់លិច នៅខេត្តប៉ៃលិន

image

 

ខេត្តប៉ៃលិន៖ 

ជំនន់ទឹកភ្លៀងដែលកើតឡើងនៅខេត្តប៉ៃលិន កាលពីយប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ ដោយសារភ្លៀងធ្លាក់រយៈពេល២ថ្ងៃ គឺថ្ងៃទៅ០៩ និងថ្ងៃទី១០ ខែតុលា ក្នុងកម្រិតពី (១០៩-២១០) មម បង្ករការជន់លិចភូមិឋានប្រជាពលរដ្ឋតាមតំបន់ទំនាប។

តាមមាត់ស្ទឹង និងអូរ ទឹកជំនន់បានប៉ះពាល់ដល់ផ្ទះសម្បែងប្រជាពលរដ្ឋចំនួន ៤៥២ ខ្នងផ្ទះ លាសារៀន ០១កន្លែង វត្ត ចំនួន ០១កន្លែង ហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ ផ្លូវថ្នល់ និងដីកសិកម្មមួយចំនួន ស្ថិតក្នុងឃុំចំនួន២ នៃស្រុកសាលាក្រៅ។ នៅពេលរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ ស្ថានភាពទឹកចាប់ផ្តើមស្រកចុះជាមធ្យម ០,៥ ម ដែលធ្វើឱ្យផ្ទះប្រជាពលរដ្ឋមួយចំនួនបានស្រកផុតពីផ្ទះ ។

ប៉ុន្តែដោយសារពីយប់មិញភ្លៀងបានបន្តធ្លាក់ក្នុងកម្រិតពី(១២-៨៩)មម ស្ថានភាពនេះ បានបង្កឱ្យការជន់លិចកើតឡើងសាជាថ្មី និងជន់ចូលផ្ទះថ្មីបន្ថែម ចំនួន ២៥ខ្នងផ្ទះបន្ថែមទៀត ដែលធ្វើផ្ទះប៉ះពាល់សរុបចំនួន ៤៧៧ ខ្នង៕

ដោយ៖ លាភ