ព័ត៌មានជាតិ

ទន្លេសេកុង សេសាន និងទន្លែស្រែពក នឹងហក់ឡើង ដោយសារឥទ្ធិពលនៃព្យុះលីនហ្វា

image

ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០នេះ បានឱ្យដឹងថា នៅយប់ថ្ងៃអាទិត្យទី១១ ខែតុលានេះ កម្ពុជា បានរងនូវឥទ្ធិពលព្យុះឈ្មោះ លីនហ្វា (LINFA) ដែលកំពុងកើតមាននៅលើតំបន់ប៉ាក់សេ ប្រទេសឡាវ។ ស្ថានភាពនេះ នឹងធ្វើឱ្យទឹកទន្លេសេកុង សេសាន និងទន្លែស្រែពក នឹងហក់ឡើង ដែលជាអាចក្លាយជាជំនន់ នៅពេលខាងមុខ។

ចំណែកទន្លេមេគង្គ នៅស្ទឹងត្រែង ក្រចេះ និងកំពង់ចាម នឹងហក់ឡើងបន្តិច តែការហក់ឡើងនេះ ស្ថិតនៅទាបជាងកម្រិតកម្ពស់ឱ្យមានការប្រុងប្រយ័ត្ន។

ក្រសួង អំពាវនាវដល់ប្រជាពលរដ្ឋ រស់នៅតាមដងទន្លេសេកុង សេសាន និងទន្លេស្រែពក មានការប្រុងប្រយ័ត្ន ជៀសវាងគ្រោះថ្នាក់ជាយថាហេតុ៕

អត្ថបទ៖ លាភ

ព័ត៌មានទាក់ទង...