(Update News): ទឹកជំនន់ហូរកាត់ផ្លូវជាតិលេខ ៤ ត្រង់ចំណុចស្ពានសំរោងនៅតែបន្តកើនឡើង
| ព័ត៌មានជាតិ
SHARE

(ខេត្តព្រះសីហនុ) ៖ គិតត្រឹមម៉ោង ១០ ព្រឹក ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកស្ទឹងសំរោង នៅចំណុចស្ពានសំរោង ផ្លូវជាតិលេខ ៤ ភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បានបន្តកើនឡើងដល់កម្ពស់ ៧,១០ ម៉ែត្រ ហើយទឹកជំនន់កំពុងបន្តហូរកាត់ពីលើផ្លូវជាតិ និងស្ពាន មានប្រវែងប្រមាណ ១ គម ក្នុងកម្ពស់ពី ១,៥០ ទៅ ១,៦០ ម៉ែត្រ ។

សូមជំរាបថា ទឹកជំនន់នៅលើកំណាត់ផ្លូវជាតិលេខ ៤ ត្រង់ចំណុចស្ពានសំរោង ភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បានបន្តកើនឡើង បន្ទាប់ពីបានស្រកចុះបន្តិចនៅវេលាយប់មិញ ខណៈដែលការធ្វើចរាចរឆ្លងកាត់ នៅតែបន្តផ្អាកជាបណ្តោះអាសន្នដដែល។
សមត្ថកិច្ចប្រចាំការនៅទីនោះ បានបញ្ជាក់ថា ដោយសារតែមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ តាមការសន្និដ្ឋាន ទឹកអាចនឹងបន្តកើនឡើងជាបន្តទៀត ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation