ព័ត៌មានជាតិ

គ្រោះធម្មជាតិជំនន់ទឹកភ្លៀង បណ្តាលឱ្យមានផលប៉ះពាល់ដល់ ១៩ រាជធានី -ខេត្ត និង ប្រជាជនស្លា ប់ ១១នាក់

image

អត្ថបទ៖ ឃឹម វិសាល

ភ្នំពេញ៖ បើតាមរបាយការណ៍នាយកដ្ឋានព័ត៌មានគ្រប់គ្រងគ្រោះមហន្តរាយ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា ដោយសារគ្រោះធម្មជាតិជំនន់ទឹកភ្លៀង បណ្តាលឱ្យមានផលប៉ះពាល់ខូចខាត ១៩រាជធានី -ខេត្ត ស្មើ ៦០ក្រុង/ស្រុក/ខណ្ឌ និង ២០៤ឃុំ/សង្កាត់។

ក្នុងរបាយការណ៍នោះ បានលម្អិតថា ទិន្នន័យផលប៉ះពាល់ខូចខាត ដោយជំនន់ទឹកភ្លៀង ឆ្នាំ២០២០ (គិតពីថ្ងៃទី១ ខែកញ្ញា ដល់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០-ព្រឹក) ប៉ះពាល់ ១៩ រាជធានី -ខេត្ត ស្មើ ៦០ក្រុង/ស្រុក/ខណ្ឌ ២០៤ឃុំ/សង្កាត់ រួមមាន៖ ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ភ្នំពេញ បាត់ដំបង ស្វាយរៀង ឧត្តរមានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង កំពង់ធំ ដោយប៉ះពាល់ប្រជាជនជាង ៣៤ពាន់គ្រួសារ ស្មើជាង ១៣៧ពាន់នាក់។ ប្រជាជនជម្លៀសជាង ២ពាន់គ្រួសារ ស្មើជាង៩ពាន់នាក់។ ប្រជាជនស្លាប់ ១១នាក់ (ក្មេង ៣នាក់ ) ផ្ទះប៉ះពាល់ជាង ៣៤ពាន់ខ្នង។ ផ្ទះខូចខាត ៣០ខ្នង សាលារៀនលិចទឹក ៨៧កន្លែង។

ចំណែកដំណាំវិញ ស្រូវលិចទឹកជាង ៨៨ពាន់ហិកតា ក្នុងនេះ ខូចខាតប្រមាណ ៤ហិកតា ដំណាំរួមផ្សំលិចទឹក ជាង៥២ពាន់ហិកតា ក្នុងនោះ ខូចខាតជាង៦ពានយហិកតា។

ចំពោះផ្លូវជាតិលិចទឹកជាង ១៧ពាន់ម៉ែត្រ ផ្លូវលំលិចទឹកជិត១៧០ពាន់ម៉ែត្រ និង ៣១ខ្សែ ស្ពានលិចទឹកប្រមាណ ២៤កន្លែង៕


ព័ត៌មានទាក់ទង...