ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ឆ្នាំងប្រារព្ធពិធី គោរពព្រះវិញ្ញាណក្ខ័ន្ធព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋគម្រប់ខួប ៨ឆ្នាំ

image

អត្ថបទ៖ ហឹង ចូច 

កំពង់ឆ្នាំង៖ ថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ និងប្រជាពលរដ្ឋ នាព្រឹកថ្ងទី ១៤ខែតុលា ឆ្នាំ២០២០ បានអញ្ជើញគោរពព្រះវិញ្ញាណក្ខ័ន្ធព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ គម្រប់ខួប ៨ឆ្នាំ បន្ទាប់ពីព្រះអង្គយាងចូលទិវង្គត កាលពីថ្ងៃទី១៥ តុលា ឆ្នាំ២០១២

កម្មវិធីបានប្រព្រឹតទៅតាមទំនាមទម្លាប់

និងប្រពៃណី នៃព្រះពុទ្ធសាសនា ដោយមានការរាប់បាតប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសថ្វាយព្រះរាជកុសលដល់ព្រះវិញ្ញាណក្ខ័ន្ធ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និង ឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ។ 

ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះអង្គប្រសូត្រ នៅថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ១៩២២ នៅរាជធានីភ្នំពេញ ព្រះអង្គឡើងគ្រងរាជសម្បត្តិនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ១៩៤១ ព្រះអង្គបានបំពេញ ព្រះរាជបូជនីយកិច្ច ទាមទារឯករាជ្យបានទាំងស្រុងពីអាណានិគមបារាំងនៅថ្ងៃទី៩ ខែវិឆ្ឆិកា ឆ្នាំ១៩៥៣។

នៅពេលដែលព្រះអង្គជាព្រះប្រមុខរដ្ឋ ព្រះអង្គមានស្នាព្រះហស្ថ ធំធេង ឧត្តុងឧត្តម ក្នុងការកសាងអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើនលើគ្រប់វិស័យ និងសេដ្ឋកិច្ចមានការរីកចម្រើន។ 

ព្រះអង្គបានគង់ជាម្លប់សម្រាប់ប្រជារាស្រ្តរហូតដល់ព្រះអង្គយាងចូលទីវង្គតនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ នៅមន្ទីរពេទ្យនៃទីក្រុងប៉េកាំងប្រទេសចិន ក្នុងព្រះជន្ម៩០ព្រះវស្សា។ រហូតមកដល់ពេលនេះ គឺជាខួបលើកទី៨ នៃការយាងចូលទីវង្គតរបស់ព្រះព្រះមហាវីរក្សព្រះបរមរតនកោដ្ឋ ដែលបានឃ្លាតឆ្ងាយពីកូនចៅ ចៅទួតរបស់ព្រះអង្គ។

លោម ឈួរ ចន្ទ័ឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថា ព្រះបរមរតនកោដ្ឋ ត្រូវបានប្រជារាស្ត្រខ្មែរទាំងមូល ចាត់ទុកជាអង្គព្រះមហាក្សត្រ និងជាមហាវីរក្សត្រខ្មែរ ដែលបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណពេញមួយព្រះជន្មរបស់ព្រះអង្គ ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងនាំមកនូវឧត្តមប្រយោជន៍សម្រាប់ប្រជារាស្រ្តរបស់ព្រះអង្គនៅគ្រប់កាលទេសៈ។

លោកបន្តថា ប្រជារាស្ត្រខ្មែរតែងតែចងចាំជានិច្ចនូវព្រះរាជសកម្មភាពរបស់ព្រះអង្គ ក្នុងការការ

ពារបូរណភាពទឹកដី ជូនប្រជារាស្រ្តជានិច្ចនិរន្ត។ 

នៅក្នុងឱកាសនោះ លោកអភិបាល

អភិបាលរងខេត្ត សមាជិកសមាជិការក្រុមប្រឹក្សាខេត្ត បានប្រគេនចង្ហាន់ សាដក និងបច្ច័យដល់ព្រះសង្ឃ ដើម្បីឧទ្ទិសថ្វាយព្រះរាជកុសលដល់ព្រះវិញ្ញាណក្ខ័ន្ធ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាព

ជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ទ្រង់គង់ប្រថាប់ដោយសុខក្សេមក្សាន្តនាទីឋានព្រះបរមសុខ និងសូមកម្ពុជាទទួលបាន តែសុខសន្តិភាព វិបុលភាព និងរីកចម្រើនជានិច្ចនិរន្តរ៍៕

ព័ត៌មានទាក់ទង...