Mesut Ozil ទទួលបានប្រាក់លើកទឹកចិត្តពី Arsenal
| កីឡា
SHARE

អង់គ្លេស៖ ខ្សែប្រយុទ្ធ Mesut Ozil ទទួលបានប្រាក់លើកទឹកចិត្ត ៨លានផោនពី Arsenal កាលពីដំណាច់ខែមុន បើទោះបីជារូបគេមិនជាប់ក្រុមជម្រើសដំបូងក៏ដោយ។

Mesut Ozil គឺជាកីឡាករដែលរកបានប្រាក់ចំណូលខ្ពស់ជាងគេនៅ Arsenal ដោយមានប្រាក់ឈ្នួល ៣៥០.០០០ផោនក្នុងមួយសប្តាហ៍ ប៉ុន្តែមិនទាន់បានបង្ហាញមុខនៅឡើយទេសម្រាប់ក្រុមជម្រើសរបស់លោក Mikel Arteta ចាប់តាំងពីថ្ងៃ៧ខែមីនាមក។ 

ពិតណាស់ Ozil មិនទាន់ទទួលបានឱកាសចូលរួមប្រកួតនៅឡើយទេ នៅរដូវកាលនេះ ប៉ុន្តែដោយសារតែកិច្ចសន្យារបស់គេបន្តដល់ខែមករាឆ្នាំ២០១៨ រូបគេទទួលបាន៨លានផោនកាលពីខែកញ្ញាចំពោះការបង្ហាញភាពស្មោះត្រង់របស់ខ្លួនចំពោះក្លិប។

ស្របពេលកិច្ចសន្យារបស់ Mesut Ozil នឹងចប់នៅរដូវក្តៅឆ្នាំក្រោយនោះ ការផ្តល់ប្រាក់លើកទឹកចិត្តនេះ គឺជាកត្តាចូលរួមចំណែកមួយក្នុងការសម្រេចចិត្តរបស់គេដែលបន្តនៅជាមួយក្លិបកាំភ្លើងធំ អំឡុងទីផ្សាររទិញដូរកីឡាកររដូវក្តៅកន្លងទៅ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation