Arsenal ប្រជែងជាមួយ Man United យកខ្សែការពារ Pau Torres ពី Villarreal 
| កីឡា
SHARE

អង់គ្លេស៖ ក្លិបកាំភ្លើងធំ Arsenal កំពុងតែមានភាគរយខ្ពស់ក្នុងការប្រជែងឈ្នះក្លិបបិសាចក្រហម Man United ក្នុងការនាំយកខ្សែការពារ Pau Torres ពីក្លិប Villarreal ដែលនៅក្របខណ្ឌប្រទេសអេស្ប៉ាញ។ 

របាយការណ៍មួយចំនួន បានឱ្យដឹងដែរថា លោក Mikel Arteta បានត្រៀមកញ្ចប់ទឹកប្រាក់ប្រមាណ ៣៥លានផោន ដើម្បីនាំយកខ្សែរកាពារមកពង្រឹងក្លិបបន្ថែម នៅខែមករាខាងមុខ នៅពេលទីផ្សារដោះដូរកីឡាករបើក បន្ទាប់ពីដើមរដូវកាល លោកបាននាំយកខ្សែការពារមួយរូបហើយ គឺ Gabriel Magalhaes។ 

បច្ចុប្បន្ន Arsenal មានខ្សែការពារ David Luiz ,Pablo Mari និង Cedric Soares តែទាំងនេះ មិនគ្រប់គ្រាន់សម្រាប់លោក Mikel Arteta នោះទេ លោកនិយាយថា ត្រូវការខ្សែកាពារកម្រិតពិភពលោក World class មកបន្ថែមនៅក្នុងក្លិប ខណៈខ្សែបម្រើ Houssem Aouar របស់ក្លិប Lyon ក៏ស្ថិតនៅក្នុងបញ្ជីទិញចូលរបស់លោកដែរ។

សូមបញ្ចាក់ផងដែរថា លោក Mikel Arteta ដឹកនាំ Arsenal ឈ្នះ FA Cup រដូវកាលមុន និងឈ្នះពានរង្វាន់ FA Community shield នៅពេលបើករដូវកាលថ្មីផងដែរ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation