រដ្ឋខូឡូរ៉ាដូ (Colorado) របស់អាមេរិកកើតមានភ្លើងឆេះព្រៃដ៏ធំបំផុតមិនធ្លាប់មាន
| ព័ត៌មានអន្តរជាតិ
SHARE

ស.រ.អ៖ ក្រុមមន្ត្រីអាមេរិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ភ្លើងឆេះព្រៃដែលបានកើតឡើងជាង២ខែមកនេះនៅក្នុងភាគខាងជើងរដ្ឋខូឡូរ៉ាដូ (Colorado) បានរាលដាលដល់ទំហំជាង៦៧,០០០ហិចតាក្នុងសប្តាហ៍នេះដោយសារខ្យល់បក់ខ្លាំងធ្វើឲ្យក្លាយជាភ្លើងឆេះព្រៃធំបំផុតមិនធ្លាប់មាននៅក្នុងរដ្ឋនេះ។

យោងតាមរបាយការណ៍របស់គេហទំព័រតាមដានអគ្គិភ័យក្នុងតំបន់, ភ្លើងឆេះព្រៃនោះបានបង្ខំឲ្យមានការជម្លៀសមនុស្សនៅតំបន់ភ្នំជាច្រើនកន្លែង ហើយបានបំផ្លាញផ្ទះនិងអគារផ្សេងទៀតជាច្រើន។

យោងតាមរូបភាពដែលទីភ្នាក់ងារព័ត៌មានរ៉យទ័រទទួលបាន ភ្លើងឆេះព្រៃត្រូវបានគេមើលឃើញកំពុងឆាបឆេះនៅឧទ្យានអេសតេស (Estes) ប្រហែល១០០គីឡូម៉ែត្រពីភាគខាងជើងទីក្រុងដេនវឺ (Denver) សហរដ្ឋអាមេរិក។

មន្ត្រីពន្លត់អគ្គិភ័យបានឲ្យដឹងថា ភ្លើងឆេះព្រៃនោះបានកើតឡើងកាលពីពាក់កណ្តាលខែសីហា ហើយបានរាលដាលដល់ដើមឈើងាប់ៗនិងវាលស្មៅស្ងួតនៅតំបន់ជួរភ្នំ។ មកទល់ពេលនេះគេអាចគ្រប់គ្រងបាន៥៦%ហើយ។

ប៉ុន្តែមិនមានការរាយការណ៍ពីអ្នករងរបួសឬបាត់បង់ជីវិតទេ ហើយមូលហេតុដែលបណ្តាលឲ្យមានភ្លើងឆេះព្រៃនេះកំពុងស្ថិតក្រោមការស៊ើបអង្កេត៕ ប្រែសម្រួល៖ នីតា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation