នាយករដ្ឋមន្ត្រីថៃប្តេជ្ញាមិនចុះចេញពីតំណែងខណៈដែលក្រុមបាតុករបំពាននឹងបំរាមនៃការជួបជុំ
| ព័ត៌មានអន្តរជាតិ
SHARE

ថៃ៖ នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា (Prayuth Chan-ocha) បាននិយាយនៅថ្ងៃសុក្រនេះថាលោកមិនចុះចេញពីតំណែងទេបន្ទាប់ពីបាតុករប្រឆាំងរដ្ឋាភិបាលរាប់ម៉ឺននាក់បានបំពានបំរាមនៃការជួបជុំ ហើយលោកបានព្រមានពួកគេកុំឲ្យនៅបន្តសកម្មភាពនេះទៀត។

លោក ប្រាយុទ្ធ បានប្រាប់ក្រុមអ្នកសារព័ត៌មានបែបនេះក្រោយការប្រជុំគណៈរដ្ឋមន្ត្រីជាបន្ទាន់មួយ។

រដ្ឋាភិបាលថៃបានប្រកាសវិធានការគ្រាអាសន្នដែលហាមឃាត់មិនឲ្យមានការជួបជុំគ្នាលើសពី៥នាក់កាលពីថ្ងៃព្រហស្បតិ៍ ក្រោយពីមានការតវ៉ារយៈពេលជិត៣ខែដែលទាមទារឲ្យកាត់បន្ថយអំណាចរបស់ព្រះមហាក្សត្រថៃព្រះបាទ ម៉ាហា វិជ្ជរ៉ាឡុងកន (Maha Vajiralongkorn) និងឲ្យលោក ប្រាយុទ្ធ ចុះចេញពីតំណែងព្រមទាំងចង់បានរដ្ឋធម្មនុញ្ញថ្មីផងដែរ។

ក្រុមបាតុករបានបំពាននឹងបំរាមនោះហើយរៀបចំបាតុកម្មធំបំផុតមួយនៅក្នុងទីក្រុងបាងកកកាលពីល្ងាចថ្ងៃព្រហស្បតិ៍។

ក្រុមបាតុករបានរិះគន់វិធានការគ្រាអាសន្ននោះនិងការចាប់ខ្លួនបាតុករប្រហែល៤០នាក់កាលពីសប្តាហ៍មុន ហើយក៏គ្រោងនឹងធ្វើបាតុកម្មបន្តទៀតនៅទីក្រុងបាងកកនៅល្ងាចថ្ងៃសុក្រនេះ៕

ប្រែសម្រួល៖ នីតា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation