តំបន់ទេសចរណ៍នៅប៉េរូបេីកឡេីងវិញក្នុងគ្រាមានការឆ្លងរាតត្បាតរបស់វីរុសកូវីដ១៩
| ព័ត៌មានអន្តរជាតិ
SHARE

ប៉េរ៉ូ៖

ប្រទេសប៉េរូបានបើកតំបន់ទេសចរណ៍  និងតំបន់ប្រាសាទបុរាណ ល្បីៗឲ្យទេសចរចូលទៅទស្សនាឡេីងវិញនៅសប្ដាហ៍នេះបន្ទាប់ពីបានបិទអស់រយៈពេលជាច្រេីនខែអំឡុងពេលនៃការឆ្លងរាតត្បាតរបស់វីរុសកូវីដ១៩។ 

ប្រាសាទបុរាណម៉ាឈូពីឈូ  (Machu Picchu) ដែលជាតំបន់ទេសចរណ៍មានមនុស្សមកកម្សាន្តច្រេីនបំផុតមួយក្នុងពិភពលោកនោះក៏បានបេីកទ្វារឡេីងវិញដែរ។ តំបន់នេះទាក់ទាញទេសចរយ៉ាងហោចណាស់១លាននាក់ក្នុងមួយឆ្នាំមុនវីរុសកូវីដ១៩ចាប់ផ្ដេីមផ្ទុះឡេីង។ 

ប៉េរូជាប្រទេសមួយសម្បូរទៅដោយសម្បត្តិបុរាណវិទ្យា  ដែលកាលពីអតីតកាលដែនដីនេះជាចក្រភពអ៊ីនកា  (Inca) ដែលលាតសន្ធឹងចាប់ពីប្រទេសកូឡុំប៊ី  និងអេក្វាទ័រនៅភាគខាងជេីងរហូតដល់ប្រទេសប៉េរូ  និងស៊ីលីបច្ចុប្បន្នដែលស្ថិតនៅភាគខាងត្បូង។ 

ប្រទេសនៅតំបន់អាមេរិកខាងត្បូងមួយនេះបានរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយសារការឆ្លងរាតត្បាតរបស់វីរុសកូវីដ១៩ បេីទោះបីជាករណីឆ្លង  និងស្លាប់បានថយចុះក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះក៏ដោយ។

ប៉េរូដែលជាប្រទេសមានពលរដ្ឋជាង៣២លាន៦សែននាក់មានករណីឆ្លងវីរុសកូវីដ១៩សរុបចំនួនជាង៨៥ម៉ឺន៦ពាន់នាក់ ក្នុងនោះមានអ្នកបាត់បង់ជីវិតជាង៣ម៉ឺន៣ពាន់៥រយនាក់៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation