អភិបាលរាជធានីភ្នំពេញ ដឹកនាំកម្លាំងចម្រុះ នាំយកអំណោយរបស់សម្តេចតេជោ ចែកជូនប្រជាពលរដ្ឋរងគ្រោះ ៨៦៣គ្រួសារ នៅខណ្ឌដង្កោ
| ព័ត៌មានជាតិ
SHARE

អត្ថបទ៖ វង សុភ័ក្ត្រ 

ភ្នំពេញ៖ នៅថ្ងៃទី ១៧ ខែតុលាឆ្នាំ២០២០នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាននាំអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន មកចែកជូនប្រជាពលរដ្ឋនៅសង្កាត់រលួស ខណ្ឌដង្កោដែលរងគ្រោះដោយទឹកជំនន់ទឹកភ្លៀង ។

ប្រជាពលរដ្ឋចំនួន ៨៦៣គ្រួសារ  មកពីចំនួន៣ភូមិ គឺភូមិក្រពើទ្រោម, កណ្តាល និងព្រះធាតុ។

អំណោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន 

ផ្តល់ជូនក្នុង១គ្រួសារ រួមមានអង្ករទំងន់ ២៥ គីឡូក្រាម ,ទឹកត្រី១យួរ,ទឹកស៊ីអ៊ីវ១យួរ និងមានកន្ទេលភួយ១ មុង១ ខ្នើយ១និងទឹកសុទ្ធ១ កេស។

ជាមួយគ្នានេះដែរ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ក៏បានបញ្ជូនរថយន្តសង្គ្រោះនិងក្រុមគ្រូពេទ្យ ចុះវាស់កម្តៅ និងចែកម៉ាស់ជូនប្រជាពលរដ្ឋ ដែលមកទទួលអំណោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន នៅសង្កាត់រលួសនេះផងដែរ។

ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ស្ទឹងព្រែកត្នោត​ក្នុងភូមិសាស្ត្រមួយចំនួននៅខណ្ឌដង្កោ សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតជូនចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានឧបត្ថម្ភ

ជាស្បៀងអាហារ ប្រជាពលរដ្ឋរងគ្រោះដល់លំនៅដ្ឋាន និងកំពុងស្នាក់នៅទីទួលសុវត្ថិភាព។

យោងតាមរបាយការណ៍ពីរដ្ឋបាលសាលារាជធានីភ្នំពេញ បានបង្ហាញថា ស្ថានភាពទឹកជំនន់ទឹកភ្លៀង បានបង្កការប៉ះពាល់សង្កាត់ចំនួន១០ ក្នុងរាជធានីភ្នំពេញ រួមមាន

១-សង្កាត់ ដង្កោ(ភូមិបាគូ) ។

២-សង្កាត់ក្រាំងពង្រ ប៉ះពាល់ចំនួន២ភូមិ (ភូមិក្រាំងស្វាយ ,ភូមិក្រាំងពង្រ)។

៣-សង្កាត់គងនយ ប៉ះពាល់៤ភូមិ ។

៤-សង្កាត់សាក់សំពៅ ប៉ះពាល់ចំនួន៦ភូមិ។

៥-សង្កាត់ទៀន  ប៉ះពាល់ចំនួន២ភូមិ។

៦-សង្កាត់ព្រែកកំពឹស ប៉ះពាល់ចំនួន១ភូមិ។

៧-សង្កាត់ស្ពានថ្ម ប៉ះពាល់ចំនួន៨ភូមិ ។

៨-សង្កាត់ព្រៃស ប៉ះពាល់ចំនួន២ភូមិ។

៩-សង្កាត់ជើងឯក ប៉ះពាល់ចំនួន២ភូមិ។

១០-សង្កាត់ព្រៃវែង ប៉ះពាល់ចំនួន២ភូមិ។

១១-សង្កាត់រលួស ប៉ះពាល់ចំនួន៣ ភូមិ ។

សរុបទឹកជំនន់ទឹកភ្លៀង មានការប៉ះពាល់ចំនួន៣៧ភូមិ ស្មើនិង២៨៤៩ខ្នងផ្ទះ ,ស្មើចំនួន៣១២៤គ្រួសារ មានប្រពលរដ្ឋចំនួន១២៦៨៥នាក់៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation