ពស់ថ្លាន់មួយក្បាល តម្រូវឱ្យយកទៅព្រលែងនៅខេត្តមណ្ឌលគិរី បន្ទាប់ពីចាប់បាននៅខេត្តកណ្តាល
| ព័ត៌មានជាតិ
SHARE

មណ្ឌលគិរី៖ ពស់ថ្លាន់មួយក្បាលទម្ងន់ប្រមាណជា ២០គីឡូក្រាម ដែលបានឡើងទៅលើផ្ទះប្រជាពលរដ្ឋនៅស្រុកកោះធំ ខេត្តកណ្តាល ក្នុងអំឡុងពេលមានទឹកជំនន់នោះ ត្រូវបានអ្នកចាប់បានយកទៅព្រលែងនៅខេត្តមណ្ឌលគិរី កាលពីព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០។ នេះបើយោងតាមការឱ្យដឹងពីមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី។

មន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានឱ្យដឹងថា មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃកែវសីមា និងប្រជាពលរដ្ឋរស់នៅស្រុកកែវសីមា បានលែងសត្វពស់ថ្លាន់១ក្បាល ទម្ងន់ប្រមាណជា២០គីឡូក្រាមឱ្យចូលទៅរស់នៅក្នុងព្រៃធម្មជាតិវិញ ខណៈពស់ថ្លាន់១ក្បាលនេះត្រូវបានប្រជាពលរដ្ឋចាប់បានក្នុងលំនៅឋាននៅស្រុកកោះធំ ឃុំសំពៅពូន​ ខេត្តកណ្តាល​ និងសំណូមពរឱ្យលែងនៅក្នុងព្រៃអភិរក្សភូមិសាស្រ្តខេត្តមណ្ឌលគីរី​៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation