ជំនន់ទឹកភ្លៀងបណ្តាលឲ្យដាច់ផ្លូវលំមួយខ្សែរ ដែលភ្ជាប់កំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ
| ព័ត៌មានជាតិ
SHARE

អត្ថបទ៖ ហឹង ចូច

កំពង់ឆ្នាំង៖ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ស្ថាន ភាពជំនន់ទឹកភ្លៀង បានហូរកាត់ផ្ដាច់ផ្លូវលំមួយខ្សែ មានប្រវែងប្រហែល ២គីឡូម៉ែត្រ ដែលតភ្ជាប់ពីភូមិគរ ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ទៅភូមិឈូក ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ។ ទឹកបានហូរខ្លាំងបណ្តាលដាច់ផ្លូវចំនួនបីចំណុច ប្រវែងសរុប ៥៥ ម៉ែត្រ មិនអាចធ្វើចរាចរណ៍បាន។

កម្លាំងសមត្ថកិច្ច បានសហការជាមួយអាជ្ញាធរភូមិឃុំធ្វើការបិទការធ្វើចរាចរណ៍ និងបានផ្សព្វផ្សាយជូនប្រជាពលរដ្ឋនៅចំណុចនោះឱ្យបង្ការគ្រោះថ្នាក់ផ្សេងៗផងដែរ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation