ព័ត៌មានអន្តរជាតិ

អាហ្សង់ទិនក្លាយជាប្រទេសទី៥ដែលមានអ្នកកូវីដ១៩លើស១លាននាក់

image

អាហ្សង់ទិន៖ ក្រសួងសុខាភិបាលអាហ្សង់ទិនបានប្រកាសកាលពីថ្ងៃចន្ទថា អាហ្សង់ទិនបានក្លាយជាប្រទេសទី៥ដែលមានករណីឆ្លងជំងឺកូវីដ១៩លើស១លាននាក់ក្រោយពីការឆ្លងបានកើនឡើងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។

ក្រសួងសុខាភិបាលអាហ្សង់ទិនបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា គិតត្រឹមយប់ថ្ងៃចន្ទប្រទេសតូចមួយនេះមានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន១,០០២,៦៦២នាក់ក្រោយពីរកឃើញករណីឆ្លងថ្មីជាង១ម៉ឺន២ពាន់នាក់។

ជាង៦០%នៃអ្នកដែលបានធ្វើតេស្តិ៍រួចនៅក្នុងប្រទេសអាហ្សង់ទិនមានលទ្ធផលតេស្តិ៍វិជ្ជមានដែលជាអត្រាវិជ្ជមានខ្ពស់បំផុតមួយនៅលើពិភពលោក។

ប្រព័ន្ធសុខាភិបាលនៅក្នុងខេត្តមួយចំនួនក្នុងប្រទេសនេះក៏កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរផងដែរដោយសារកើនឡើងនៃករណីឆ្លងជំងឺកូវីដ១៩។

គួរបញ្ជាក់ថា អត្រាឆ្លងជំងឺកូវីដ១៩បានកើនឡើងចាប់តាំងពីរដ្ឋាភិបាលអាហ្សង់ទិនបានបន្ធូរបន្ថយវិធានការរឹតបន្តឹងនៅក្នុងតំបន់ជាច្រើនក្នុងគោលបំណងដើម្បីជួយស្តារសេដ្ឋកិច្ចឡើងវិញ៕

ប្រែសម្រួល៖ នីតា