ព័ត៌មានជាតិ

ក្រសួងអប់រំ អនុញ្ញាតឱ្យបើកដំណើរការឡើងវិញ នូវសេវារថយន្តដឹកសិស្ស សេវាបណ្ណាល័យ សកម្មភាពអប់រំកាយ-កីឡា និងសេវាអាហារដ្ឋាន

image

ភ្នំពេញ៖ ក្រសួងអប់រំ បានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញនូវសេវារថយន្តដឹកសិស្ស សេវាបណ្ណាល័យ សកម្មភាពអប់រំកាយ-កីឡា និងសេវាអាហារដ្ឋាន យោងតាមសេចក្តីជូនដំណឹងនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ។

ឆ្លើយតបនឹងតម្រូវការរបស់គ្រឹះស្ថានសិក្សា សិស្សានុសិស្ស និងអាណាព្យាបាលសិស្ស ក្នុងការប្រើប្រាស់សេវារថយន្តដឹកសិស្ស សេវាបណ្ណាល័យ សកម្មភាពអប់រំកាយ-កីឡា និងសេវាអាហារដ្ឋាន ក្រសួងអនុញ្ញាតជាគោលការណ៍ឱ្យគ្រឹះស្ថានសិក្សាទាំងអស់ដែលទទួលបានលិខិតអនុញ្ញាតឱ្យបើកគ្រឹះស្ថានឡើងវិញ អាចដំណើតការនូវសេវាខាងលើនេះ ដោយត្រូវអនុវត្តតាមគោលការណ៍តាមប្រតិបតិ្តស្តង់ដារ (SOP) ឱ្យបានមុឹងម៉ាត់ និងខ្ជាប់ខ្លួនបំផុត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ តាមគោលការណ៍របស់ក្រសួង៕

សូមអានសេចក្តីជូនដំណឹងដែលមានដូចខាងក្រោម៖


អត្ថបទ៖ ឡុង រតនា

ព័ត៌មានទាក់ទង...