ព័ត៌មានជាតិ

ទឹកជំនន់ស្ទឹងសង្កែនឹងហក់ឡើងជាថ្មីទៀតនៅយប់នេះ ឬព្រឹកស្អែក

image

បាត់ដំបង៖ ទឹកជំនន់ស្ទឹងសង្កែនឹងហក់ឡើងជាថ្មីម្តងទៀតនៅយប់នេះ ឬព្រឹកស្អែក ដោយសារភ្លៀងបានបន្តធ្លាក់នៅប៉ែកខាងលើ។ នេះបើយោងតាមការប្រកាសដោយអាជ្ញាធរខេត្តបាត់ដំបងនៅល្ងាចថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០។ 

សេចក្តីជូនដំណឹងបន្ទាន់មួយរបស់អាជ្ញាធរខេត្តបាត់ដំបងបានប្រាប់ទៅប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តបាត់ដំបង ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងស្ទឹងសូមឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ដោយសារភ្លៀងបានបន្តធ្លាក់នៅប៉ែកខាងលើ ធ្វើឱ្យទឹកហូរចូលក្នុងស្ទឹងសង្កែ ដែលធ្វើឱ្យកម្ពស់ទឹកក្នុងស្ទឹងសង្កែ អាចមានការកើនឡើង នៅយប់នេះ ឬព្រឹកស្អែក៕