អភិបាលខេត្តស្ទឹងត្រែងដឹកនាំពិធីបួងសួងសុំសេចក្តីសុខ នៅប្រាសាទព្រះគោ
| ព័ត៌មានជាតិ
SHARE

(ខេត្តស្ទឹងត្រែង)៖ ឯឧត្តមម៉ុម សារឿន អភិបាលខេត្ត បានដឹកនាំមន្ត្រីក្រោមឱវាទ និងប្រជាពលរដ្ឋធ្វើពិធីអុចធូបនិងគ្រឿងសក្ការ:បូជាមាន នំ ចំណី និងផ្លែឈើ ជាដើម ដើម្បីសុំសេចក្តីសុខគ្រប់ប្រការជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងប្រជាពលរដ្ឋគ្រប់ក្រុមគ្រួសារ។

ពិធីនេះបានធ្វើនៅប្រាសាទព្រះគោ ភូមិថាឡា ឃុំថាឡា ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង​ ដែលប្រាសាទព្រះគោនេះបានល្បីតគ្នាមកថា មានបារមីខ្លាំងពូកែ សក្តិសិទ្ធ​ដែលក្រុមប្រជាពលរដ្ឋ និងមន្ត្រីរាជការ តែងតែមកប្រារពធ្វើបុណ្យនៅទីនេះជារៀងរាល់ឆ្នាំមិនដែលខាន។

បន្ទាប់ពីលោកអាចារ្យសូត្រមន្តគាថា បួុងសួុងសំបូងសង្រូងចប់សព្វគ្រប់ ឯកឧត្តមម៉ុម សារឿន អភិបាលខេត្ត បានធ្វើគារវកិច្ចស្វាគមន៍ ចាស់ព្រឹទ្ធាចារ្យ បង ប្អូន សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ រួមនិងប្រជាពលរដ្ឋជាច្រើននាក់ ដែលបានចូលរួម ដោយរូបឯកឧត្តមបានរំលឹកថាសូមពុកម៉ែបងប្អូន ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមអញ្ជើញទៅចូលរួមបោះឆ្នោតគ្រប់ៗគ្នាកុំបីខាន ដើម្បីការអភិវឌ្ឍប្រទេសជាតិយើង បានរីករុងរោចន៍តទៅទៀត កុំជឿតាមពាក្យញុះញង់ របស់បុគ្គលមួុយចំនួុនតូច ដែលបានតែដើរស្រែកនៅខាងក្រៅ ជាហេតុធ្វើអោយបរទេស វាយតម្លៃ និងមើលងាយមកលើប្រទេសនិងប្រជាជនយើង ដែលធ្លាប់មានអរិយធ៌ម វប្បធ៌ម ប្រពៃណី ល្អឆើតឆាយជាយូលង់ណាស់មកហើយ។

ឯកឧត្តមបន្តថា ដើម្បីសេចក្តីជូនដល់ប្រជាពលរដ្ឋ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ពុះពារគ្រប់ឧបសគ្គ មិនរាថយ កសាងផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារាម រកការងារនិងដំឡើងប្រាក់ខែដល់កម្មកររោងចក្រ រហូតឈានដល់បើកប្រាក់ពីរដងក្នុងមួយខែ រួមទាំងវិស័យជាច្រើនទៀត ដែលកំពុងតែរីកលូតលាស់ពេញផ្ទៃប្រទេស។

ឯកឧត្តមបន្តថា ដូចពិធីថ្ងៃនេះ យើងធ្វើឡើងដើម្បីសុំពរជ័យ សេចក្តីសុខគ្រប់យ៉ាង ពីវីរបុរសខ្មែរស្នេហាជាតិគ្រប់ជំនាន់ ជូនដល់ប្រជាជនយើង ជូនដល់ប្រទេសជាតិយើង អោយទទួុលបាននូវសុខដុមរម្យនាគ្រប់ក្រុមគ្រូសារ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់។ថ្វីត្បិតថាវាជារឿងអបិយជំនឿ មើលមិនឃើញ ប៉ុន្តែយើងបានបង្ហាញនូវភាពកត្តញ្ញូចំពោះដូនតា វីរបុរសគ្រប់ជំនាន់ និងថែរក្សារទំនៀមទំលាប់នៅទីនេះ ដែលបងប្អូនតែងតែគោរព មិនអោយបាត់បង់សាបសូន្យថែមទៀត៕ (អត្ថបទ៖ ម៉ាក់​ មេត្តា​ ST )



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation