ព័ត៌មានជាតិ

News Update: ទឹកជំនន់លើស្ពានសំរោងបានស្រកចុះអស់ ខណៈដែលផ្លូវជាតិលេខ៤ ត្រូវបានបើកឱ្យរថយន្តធុនតូចធ្វើចរាចរ

image

(ខេត្តព្រះសីហនុ)៖ យោងតាមរបាយការណ៍ស្តីពីស្ថានភាពទឹកជំនន់នៅផ្លូវជាតិលេខ ៤ ត្រង់ចំណុចស្ពានសំរោងរបស់ក្រសួងធនធានទឹកនិងឧត្តុនិយម បានឱ្យដឹងថា គិតត្រឹមម៉ោង ១០ ព្រឹកថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកជំនន់នៅផ្លូវជាតិលេខ ៤ ត្រង់ចំណុចស្ពានសំរោង (គម ១១៦) ភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បានស្រកផុតស្ពាន និងផ្លូវជាតិទាំងស្រុងហើយ ។

ជាមួយនឹងការស្រកចុះនេះ អាជ្ញាធរនៅមូលដ្ឋាននោះបាន បានអនុញ្ញាតឱ្យរថយន្តតូចៗ ធ្វើចរាចរឡើងវិញ លើកលែងតែរថយន្តធុនធំតែប៉ុណ្ណោះ៕


ព័ត៌មានទាក់ទង...