Update News : ក្រសួងជំនាញបង្ហាញដំណោះស្រាយ ទប់ស្កាត់ការជន់លិចកំណាត់ផ្លូវជាតិលេខ ៤ ចំណុចស្ពានស្ទឹងសំរោង
| ព័ត៌មានជាតិ
SHARE

(ខេត្តព្រះសីហនុ)៖ នៅថ្ងៃទី១៩ កក្កដានេះ កឧត្តមទេសរដ្ឋមន្ត្រី ញឹម វណ្ណដា ទទួលបន្ទុកអនុប្រធានប្រចាំការ និងជាប្រធានគណៈកម្មាធិការប្រតិបត្តិ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ
បានផ្ញើររបាយការណ៍រជូនទៅសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដើម្បីរាយការណ៏ជុំវិញបញ្ហាទឹកជំនន់នេះ ដូចជា ផលប៉ះពាល់និងការខូចខាត ការឆ្លើយតបសង្គ្រោះបន្ទាន់ និងសំណូមពរ។

តាមរយៈរបាយការណ៏នោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ញឹម វណ្ណដា ស្នើសុំសម្តេចតេជោ អនុញ្ញាតឱ្យក្រសួងជំនាញលើកផ្លូវជាតិលេខ ៤ ត្រង់ចំណុចស្ពានសំរោង កម្ពស់២ម៉ែត្រកន្លះ ប្រវែង២៥០០ម៉ែត្រ និងធ្វើស្ពានថ្មីចំនួន ២ប្រវែង ១០០ម៉ែត្រ ជំនួសស្ពានចាស់ដែលមាន តែងតែរងការជន់លិច ដើម្បីធានាសុវត្ថិភាពនិងកុំឱ្យប៉ះពាល់ដល់ការដំណើរឆ្លងកាត់ផ្លូវជាតិលេខ ៤ ដូចបណ្តារាល់ឆ្នាំកន្លងមក៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation