សន្តិសុខសង្គម

ចាប់បានថ្នាំញៀនជាង៧គីឡូក្រាម រួមនឹងបុរសខ្មែរម្នាក់នៅរាជធានីភ្នំពេញ

image


ភ្នំពេញ៖ សមត្ថកិច្ចបានចាប់ខ្លួនបុរសម្នាក់ រួមនឹងគ្រឿងញៀនជាង ៧គីឡូក្រាម នៅចំណុចផ្លូវ៥A បុរី លឹមឈាងហាក់ ក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ នេះបើយោងតាមការឱ្យដឹងពីមន្ទីរប្រឆាំងគ្រឿងញៀន នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

ការបង្ក្រាបបានគ្រឿងញៀនដ៏ធំនេះ ដោយមានការសម្របសម្រួលនីតិវិធីពីលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការងារស៊ើបអង្កេត ស្រាវជ្រាវ និងបង្ក្រាបករណីជួញដូរគ្រឿងញៀនដ៏ធំនេះ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យម្នាក់ដែលត្រូវបានចាប់ខ្លួន ឈ្មោះ ជា ចាន់ដារ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ។ វត្ថុតាងចាប់យកបាន រួមមាន សារធាតុញៀន ប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់៧គីឡូក្រាម និង៦២២ក្រាម។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់៕