មនុស្សយ៉ាងតិច១៤នាក់បានស្លាប់និងរបួសដោយសារស្ពានមួយកន្លែងនៅក្បែរសាកលវិទ្យាល័យអន្តរជាតិFloridaបានបាក់ស្រុត
| ព័ត៌មានអន្តរជាតិ
SHARE


ក្រុមមន្ត្រីអាមេរិកបាននិយាយថា មនុស្សយ៉ាងតិច៤នាក់បានបាត់បង់ជីវិត និង១០នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីស្ពានមួយកន្លែងបានបាក់ស្រុតនៅក្បែរសាកលវិទ្យាល័យអន្តរជាតិFlorida ដែលស្ថិតក្នុងទីក្រុងMiami សហរដ្ឋអាមេរិក។


កាលពីយប់ថ្ងៃព្រហស្បតិ៍ ក្រុមអ្នកជួយសង្គ្រោះនៅកំពុងជីកកកាយកំទេចកំទីបាក់បែកដើម្បីស្វែងរកជនរងគ្រោះដែលជាប់នៅខាងក្រោមស្ពានសម្រាប់អ្នកថ្មើរជើងដែលបានបាក់ស្រុតនោះ។
យោងតាមប៉ូលិស, ស្ពាននោះបានដួលរលំទៅលើផ្លូវបើកបរម៉ូតូមួយខ្សែដែលមាន៨ជួរកាលពីរសៀលថ្ងៃព្រហស្បតិ៍ ដោយធ្វើឲ្យខ្ទេចយានជំនិះយ៉ាងតិច៨គ្រឿង។
មកទល់ពេលនេះ គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេថាតើមានមនុស្សប៉ុន្មាននាក់ដែលកំពុងជាប់នៅខាងក្រោមស្ពាន។


វេជ្ជបណ្ឌិតម្នាក់បាននិយាយថា ក្នុងចំណោមអ្នករងរបួសយ៉ាងតិច១០នាក់នោះ មាន២នាក់កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរបំផុត។
គួរបញ្ជាក់ថា យោងតាមការបង្ហោះនៅលើគេហទំព័ររបស់សាកលវិទ្យាល័យអន្តរជាតិFlorida, ស្ពានសម្រាប់អ្នកថ្មើរជើងនោះមានទម្ងន់៨៦២តោន និងប្រវែង៥៣ម៉ែត្រ ហើយត្រូវបានសាងសង់កាលពីថ្ងៃសៅរ៍សប្តាហ៍មុនដោយចំណាយពេលត្រឹមតែ៦ម៉ោងប៉ុណ្ណោះ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation