រថយន្តធុនធំដែលវាងពីផ្លូវជាតិលេខ ៤ កំពុងធ្វើឱ្យផ្លូវជាតិចំនួន ៤ខ្សែផ្សេងទៀតរងការខូចខាតយ៉ាងខ្លាំង
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ដោយភ្លៀងធ្លាក់ជោកជាំច្រើន ដែលបណ្តាលឱ្យមានទឹកជំនន់ជន់លិចនៅស្ទឹងគគីរនិង ស្ទឹងសំរោងនោះ ការធ្វើចរាចរលើផ្លូវជាតិលេខ៤ ត្រូវបានបង្វែរកាត់តាមខេត្តកំពតនិងផ្លូវជាតិមួយចំនួនដូចជា ផ្លូវជាតិលេខ៣, ផ្លូវជាតិលេខ៣១, ផ្លូវជាតិលេខ៣៣ និង ផ្លូវជាតិលេខ៤១ មានការមមាញឹក ជាពិសេសរថយន្តធំៗ បានបណ្តាលឱ្យមានការខូចខាតផ្លូវយ៉ាងខ្លាំង។

ជុំវិញបញ្ហានេះ ក្រសួងសាធារណការ និងដឹកជញ្ជូន អះអាងថា ក្រសួងនិងមន្ទីរនឹងធ្វើការជួសជុលភ្លាមៗ ពេលអាកាសធាតុល្អប្រសើរ ដោយក្រសួងស្នើឱ្យពលរដ្ឋមានការយោគយល់ចំពោះការខូចខាតផ្លូវនេះ។

សូមបញ្ជាក់ថា មកដល់ព្រឹកថ្ងៃទី ២០ ខែកក្កដា នេះ ផ្លូវជាតិលេខ៤នៅចំណុចស្ពានស្ទឹងសំរោង បានចាប់ផ្តើមជន់ឡើងហូរកាត់លើផ្លូវជាតិលេខ ៤ សារជាថ្មីទៀតដោយសាមានភ្លៀងធ្លាក់ច្រើនបន្តទៀតកាលពីយប់មិញ។គិត្រឹមម៉ោង ៧ព្រឹកនេះ ទឹកហូរកាត់លើផ្លូវប្រមាណជាង២តឹក និងមាន បណ្តោយជាង៦០ម៉ែត្រ ខណៈដែលអជ្ញាធរនៅតែអនុញ្ញាតឱ្យរថយន្តតូចៗបើកបរឆ្លងកាត់បាន ប៉ុន្តែរថយន្តធំធុនធំនៅហាមឃាត់ដដែល។
តាមសមត្ថកិច្ចប្រចាំការនៅទីនោះបញ្ជាក់ថា ប្រសិនបើនៅតែមានភ្លៀងច្រើន ហើយទឹកបន្តហក់ឡើងនោះ ចរាចរចរអាចនឹងបិទឡើងវិញជាថ្មីម្តងទៀត៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation