ថ្ងៃនេះ កម្ពស់ទឹកទន្លេបន្តកើនឡើងយ៉ាងគំហុកព្រមៗគ្នា ពិសេទន្លេមេគង្គលើ
| ព័ត៌មានជាតិ
SHARE


(ភ្នំពេញ)៖ ក្រសួងធនធានទឹកនិងឧតុនិយម បានបង្ហាញថា នៅថ្ងៃនេះកម្ពស់ទឹកនៅស្ថានីយ៍ជលសាស្ត្រធំៗទាំង៧ នៅទូទាំងប្រទេសនៅតែបន្តហក់ឡើង ហើយនឹងបន្តហក់ឡើងថែមទៀត ជាពិសេសទន្លេមេគង្គលើ។

យោងតាមព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ សម្រាប់ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០១៨ បង្ហាញថា ៖
មេគង្គស្ទឹងត្រែង កម្ពស់ ៩,៤៥ម៉ែត្រ កម្ពស់ប្រុងប្រយ័ត្ន ១០,៧០ម៉ែត្រ
ទន្លេមេគង្គក្រចេះ កម្ពស់ ១៩,៤៨ម៉ែត្រ កម្ពស់ប្រុងប្រយ័ត្ន ២២ម៉ែត្រ
ទន្លេមេគង្គកំពង់ចាម កម្ពស់ ១២,៦៥ម៉ែត្រ កម្ពស់ប្រុងប្រយ័ត្ន ១៥,២០ម៉ែត្រ
ទន្លេមេគង្គចតុមុខ កម្ពស់ ៧,២៥ ម៉ែត្រ កម្ពស់ប្រុងប្រយ័ត្ន័ ១០,៥០ម៉ែត្រ

សូមជម្រាបថា កាលពីថ្ងៃម្សិលមិញនេះ ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ថា យោងតាមការព្យាករ កម្ពស់ទឹកទន្លេមេគង្គនឹងបន្តហក់ឡើងរង្វង់ពី ៣ ទៅ៧ ថ្ងៃទៀត ដោយក្នុងនោះ៖
ទន្លេមេគង្គស្ទឹងត្រែង ទឹកនឹងបន្តកើនឡើង ៣ថ្ងៃទៀត អាចឡើងដល់កម្ពស់ ១០,៣០ម៉ែត្រ
ទន្លេមេគង្គក្រចេះ ទឹកនឹងបន្តកើនឡើង ៤ថ្ងៃទៀត អាចឡើងដល់កម្ពស់ ២០,៨០ម៉ែត្រ
ទន្លេមេគង្គកំពង់ចាម ទឹកនឹងបន្តកើនឡើង ៥ថ្ងៃទៀត អាចឡើងដល់កម្ពស់ ១៤ម៉ែត្រ
ទន្លេមេគង្គចតុមុខ ទឹកនឹងបន្តកើនឡើង ៦ទៅ៧ ថ្ងៃទៀត អាចឡើងដល់កម្ពស់ ៨ ម៉ែត្រ

ស្របគ្នានេះ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា កម្រិតកម្ពស់ទឹកនេះ នឹងធ្វើឲ្យទឹកហូរចូល តាមព្រែកទៅបណ្តាតំបន់ទំនាបនៃ ទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ដោយអំពាវនាវសូមឲ្យមានការប្រុងប្រយ័ត្ន ចំពោះការហក់ឡើងនៃទឹកទន្លេនាពេលនេះ បើទោះបីជាកម្ពស់ទឹក មិនទាន់ឡើងដល់ កម្រិតប្រកាសឲ្យប្រុងប្រយ័ត្នក្តី៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation