ព្រឹកនេះ! ឯកឧត្តម ប៉ាន សូរស័ក្តិ ផ្សព្វផ្សាយគោលនយោបាយបក្សនៅឃុំខ្វិតធំ ខេត្តកំពង់ចាម
| ព័ត៌មានជាតិ
SHARE

(កំពង់ចាម)៖ នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ ២០១៨ ឯកឧត្តម ប៉ាន សូរស័ក្តិ សមាជិក គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកព្រៃឈរ និងជាបេក្ខជនតំណាងរាស្ត្រមណ្ឌលកំពង់ចាម បានអញ្ជើញជាអធិបតីភាព ក្នុងពិធីផ្សព្វផ្សាយគោលនយោបាយគណបក្សឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦។

បើតាមប្រសាសន៍ ឯកឧត្តម សំសេរីរតន៍ ប្រធានក្រុមការងារចុះជួយឃុំខ្វិតធំ បានឲ្យដឹងថា ពិធីផ្សព្វផ្សាយនេះ ធ្វើឡើង ដោយមានការចូលរួមពីសំណាក់ សមាជិក សមាជិកា មកពីភូមិចំនួន៣ នៃឃុំខ្វិតធំ ស្រុកព្រៃឈរ ប្រមាណ៥០០នាក់៕ (អត្ថបទ៖ សន ពិសិដ្ឋ​)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation