ព័ត៌មានជាតិ

សម្ដេចម៉ែ ទទួលបានគ្រឿងឥស្សរិយយសមេដាយថ្នាក់កំពូលពីលោកប្រធានាធិបតីចិន ស៊ី ជីនពីង

image

ប៉េកាំង៖ នៅថ្ងៃសុក្រ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្តេចម៉ែ នរោត្តម មុនីនាថ សីហនុ ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលបានគ្រឿងឥស្សរិយយសមេដាយចំណងមិត្តភាពនៃសាធារណរដ្ឋប្រជាមានិតចិន ពីលោក ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន។

ពិធីថ្វាយគ្រឿងឥស្សរិយយសមេដាយចំណងមិត្តភាពនៃប្រទេសចិនចំពោះសម្ដេចម៉ែ នឹងប្រព្រឹត្តទៅនាវិមានប្រជាជនចិន នៅឯទីក្រុងប៉េកាំង។

មេដាយចំណងមិត្តភាពនៃប្រទេសចិន ជាគ្រឿងឥស្សរិយយសកម្រិតកំពូលរបស់ប្រទេសចិន ផ្ដល់ជូនឥស្សរជនបរទេស ដែលគាំទ្រការអភិវឌ្ឍ ទំនើបកម្ម និងការរួមចំណែកលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន ព្រមទាំងដើម្បីការពារសន្តិភាពពិភពលោកទាំងមូល៕

អត្ថបទ៖ លាភ