កីឡា

West Brom ត្រៀមនាំយកលោក Lee Bowyer មកដឹកនាំបើសិនលោក Slaven Bilic ធ្វើបន្តដឹកនាំមិនល្អ

image

អង់គ្លេស៖ ក្រុម West Brom កំពុងតែសម្លឹងឃើញអ្នកចាត់ការថ្មីជាគ្រូបង្វឹកក្រុម Charlton នោះគឺ លោក Lee Bowyer មកដឹកនាំជំនួសគ្រូបង្វឹកបច្ចុប្បន្នលោក Slaven Bilic។ ចាប់តាំងបានឡើងមកកាន់លីគកំពូលនេះមកក្រុម West Brom មិនទាន់ឈ្នះការប្រកួតនៅឡើយទេ ពោលគឺ ស្មើ ៣ និងចាញ់ ៤ ។

ក្នុងនោះដែរ លោក Bilic គ្រូបង្វឹក West Brom កំពុងស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងឡើងនៅកីឡដា្ឋន Hawthorns Albion ដោយប្រកួតចុងក្រោយពួកគេបានចាញ់ក្រុម Fulham ២-០ ផងដែរ។ ងាកមកកាន់សប្ដាហ៍នេះវិញ West Brom បន្តធ្វើការធ្ងន់ដោយត្រូវប៉ះក្រុម Tottenham Hotpsur នៅថ្ងៃអាទិត្យនេះនៅសប្ដាហ៍ទី៨៕

ព័ត៌មានទាក់ទង...