ព័ត៌មានជាតិ

ត្រីផ្សោតដ៏កម្រ ១ក្បាល បានស្លាប់ក្នុងគុម្ពត្រែងមាត់ទន្លេស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

image

ត្បូងឃ្មុំ៖ ប្រជាពលរដ្ឋ បានប្រទះឃើញត្រីផ្សោតដ៏កម្រ ១ក្បាល បានស្លាប់ក្នុងគុម្ពត្រែងមាត់ទន្លេ ស្ថិតនៅភូមិទី៦ ឃុំព្រែកអាជី ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ កាលពីវេលាម៉ោង ១៤:៥នាទី ថ្ងៃទី៧ ខែ វិច្ឆិកា ឆ្នាំ២០២០។

កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលព្រែកអាជី នៃអធិការដ្ឋាននគរបាលស្រុកក្រូចឆ្មារដែលបានចុះទៅដល់កន្លែង បានឃើញសត្វត្រីដ៏កម្រនោះងាប់នៅគុម្ពត្រែង និងស្អុយរលួយទៅហើយ។

សូមបញ្ជាក់ថា សត្វផ្សោតកំពុងស្ថិតក្នុងបញ្ជីក្រហមរបស់អង្គការអន្តរជាតិ ជាប្រភេទសត្វកម្រ និងជិតផុតពូជនៅលើពិភពលោក។ នៅប្រទេសកម្ពុជា មានសត្វផ្សោយជិត ១០០ក្បាលលប៉ុណ្ណោះ ស្ថិតនៅក្នុងខេត្តក្រចេះ៕

ព័ត៌មានទាក់ទង...