កីឡា

 ក្រុមជម្រើសជាតិបែលហ្ស៊ិកមិនជឿថា Eden Hazard កើតមានជំងឺកូវីដ-១៩

image

អេស្ប៉ាញ៖  Real Madrid ទើបតែបានប្រកាសថា ខ្សែប្រយុទ្ធ Eden Hazard បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩ ដែលធ្វើឱ្យគេត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃដើម្បីតាមដានស្ថានភាព។

យ៉ាងណា ដំណឹងនេះបានធ្វើឱ្យក្រុមជម្រើសជាតិបែលហ្ស៊ិកមានប្រតិកម្ម ហើយពួកគេ មិនជឿថា Hazard មានកូវីដ១៩ នោះឡើយ និងថា Real Madrid ថាបង្កើតរឿងឡើង ដើម្បីទុកពេលឱ្យ Hazard សម្រាកនៅទីក្រុង Madrid ក៏ដូចជាគេចវែសពីការចូលរួមប្រកួតអោយជម្រើសជាតិបែលហ្ស៊ិកផងដែរ។ នេះបើតាមការចុះផ្សាយនៃគេហទំព័រ HNL។

ប្រភពដដែលបន្ថែមថា វាអាចទៅរួចដែលថានោះគឺជាបច្ចេកទេសរបស់ Real Madrid ដើម្បីកុំឱ្យ Hazard ចូលរួមលេងនៅក្រុមជម្រើសជាតិ ត្បិតពួកគេមិនសប្បាយចិត្តប៉ុន្មានដែរនៅពេលដឹងថាកីឡាករវ័យ២៩ឆ្នាំ ត្រូវបានកោះហៅឱ្យចូលរួមប្រកួតអោយបែលហ្ស៊ិក។

សូមបញ្ជាក់ថា ក្រៅពី Eden Hazard ហើយ នៅមានកីឡាករមួយរូបទៀតដែលធ្វើតេស្តវិជ្ជមានកូវីដ១៩ នោះគឺ Casemiro៕

ព័ត៌មានទាក់ទង...