ព័ត៌មានអន្តរជាតិ

ពលរដ្ឋប៉េរូដែលមានកំហឹងបានហែក្បួនប្រឆាំងនឹងអំពើពុករលួយនៅក្នុងប្រទេស

image

ប្រជាជនប៉េរូបានដើរក្បួនតាមដងផ្លូវនៅទូទាំងប្រទេស កាលពីថ្ងៃព្រហស្បតិ៍ដែលមនុស្សជាច្រើនយករូបសត្វផ្សេងៗឬសត្វត្មាតមកពាក់មុខដើម្បីទាមទារកំណែទម្រង់ស៊ីជម្រៅដើម្បីសម្អាតស្ថាប័នរបស់ប្រទេសមានរឿងអាស្រូវដ៍ធ្ងន់ធ្ងរនិងដើម្បីអោយប្រព័ន្ធយុត្តិធម៍ប្រទេសជាតិរង្គោះរង្គើរ។

រឿងអាស្រូវនេះបានផ្ទុះឡើងកាលពី ២ សប្តាហ៍មុននៅពេលដែលគេហទំព័រព័ត៌មានស៊ើបអង្កេតក្នុងស្រុក IDL-Reporters បានចាប់ផ្តើមបោះផ្សាយសម្លេងពីការសន្ទនាតាមទូរស័ព្ទដែលចៅក្រមទាំងនេះកំពុងរៀបចំដើម្បីជួយដល់ឧក្រិដ្ឋជនអ្នកជំនួញឬអ្នកនយោបាយអោយមានសុវត្ថិភាពសម្រាប់ខ្លួនគេផ្ទាល់និងសមាជិកគ្រួសាររបស់កូនគេ។

ក្រុមអ្នកតវ៉ារាប់ពាន់នាក់បានដើរក្បួននៅក្នុងសង្កាត់បុរាណនៃរដ្ឋធានីលីម៉ាដោយកាន់សញ្ញាដែលសរសេរថា«ទាត់ពួកគេទាំងអស់ចេញ! »។ "បញ្ឈប់ការពុករលួយ! ពុករលួយនំាអោយអាម៉ាស់ជាតិ ”។

រឿងអាស្រូវនេះកើតឡើងត្រឹមតែបួនខែប៉ុណ្ណោះបន្ទាប់ពីអតីតប្រធានាធិបតីប្រទេសប៉េរូ Pedro Pablo Kuczynski បានលាលែងនៅក្នុងរឿងអាស្រូវទាក់ទងនឹងអំពើពុករលួយដែលពាក់ព័ន្ធនឹង ជនជាតិប្រេស៊ីលឈ្មោះថា Odebrecht ដែលធ្លាប់លើកឡើងពីក្តីសង្ឃឹមថានឹងនាំអ្នកនយោបាយពុករលួយឱ្យទៅកាត់ទោស ។ ប៉ុន្តែផ្ទុយទៅវិញគឺមិនអាចធ្វើបាន ៕